ខែមីនា ឆ្នាំ២០១៥៖ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបបានធ្វើការចុះបញ្ជីជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។
ខែកក្កដា ឆ្នាំ២០១៥៖ ក្រុមហ៊ុនព្រីនស៍ ប្រផឹធីត្រូវបានបង្កើតឡើង និងបើកដំណើរការជាផ្លូវការ។
ខែសីហា ឆ្នាំ២០១៥៖ អង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ត្រូវបានបង្កើតឡើងជាផ្លូវការ។
ខែធ្នូ ឆ្នាំ២០១៥៖ មជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា ដែលជាគម្រោងទី ១ របស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ត្រូវបានបើកលក់ជាផ្លូវការ។
ខែឧសភា ឆ្នាំ២០១៨៖ មជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សាបានប្រគល់ខុនដូជូនអតិថិជន។
ខែតុលា ឆ្នាំ២០១៧៖ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបបានទិញយកអគារភ្នំពេញ ថោវើដោយជោគជ័យក្នុងទឹកប្រាក់វិនិយោគចំនួន ៥០ លានដុល្លារអាមេរិក។
ខែមករា ឆ្នាំ២០១៨៖ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបបានឧបត្ថម្ភរថយន្តចំនួន ១៣ គ្រឿងជូនដល់អគ្គស្នងការដ្ឋាននគរបាលជាតិ។
ខែកុម្ភៈ ឆ្នាំ២០១៨៖ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបបានឧបត្ថម្ភជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជូនដល់អនុវិទ្យាល័យច្បារអំពៅ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ខែមេសា ឆ្នាំ២០១៨៖ អង្គការមូលនិធិសប្បុរសធម៌ព្រីនស៍បានបរិច្ចាគថវិកាចំនួន ៣៨ ម៉ឺនដុល្លារអាមេរិក ជូនដល់សាលារៀនប៊ិនសៀង ដើម្បីសាងសង់អគារសិក្សា ដែលអគារនេះត្រូវបានបញ្ចប់ការសាងសង់នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៨ ។
ខែឧសភា ឆ្នាំ២០១៨៖ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបបានបរិច្ចាគថវិកាចំនួន ៥០ម៉ឺនដុល្លារអាមេរិក ដើម្បីជួយដល់ការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។
ខែមិថុនា ឆ្នាំ២០១៨៖ ផ្សារទំនើបព្រីនស៍ សាខាមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា ដែលជាសាខាទី១ របស់ខ្លួនបានបើកសម្ពោធជាផ្លូវការ។
ខែមិថុនា ឆ្នាំ២០១៨៖ ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា បានចាប់ផ្តើមការសាងសង់ជាផ្លូវការ។
ខែសីហា ឆ្នាំ២០២០៖ ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា បានប្រារព្ធពិធីបញ្ចប់ការសាងសង់គ្រោងអគារជាស្ថាពរប្រកបដោយភាពជោគជ័យ។
ខែកញ្ញា ឆ្នាំ២០១៨៖ សណ្ឋាគារព្រីនស៍ ថាម ហូថេល បានបើកសម្ពោធជាផ្លូវការ
ខែកុម្ភៈ ឆ្នាំ២០២០៖ ទទួលបានពានរង្វាន់ ASEAN MICE Venue Standard 2020-2022
ខែមិថុនា ឆ្នាំ២០២០៖ ទទួលបានពានរង្វាន់ Chinese Golden Horse Award លើកទី ២០ "សណ្ឋាគារល្អបំផុតសម្រាប់ទេសចរណ៍ធុរកិច្ចប្រចាំនៅអាស៊ាន"
ខែធ្នូ ឆ្នាំ២០១៨៖ អគារព្រីនស៍ អាយធី បៀលឌីង ដែលជាមជ្ឈមណ្ឌលព័ត៌មានវិទ្យាចម្រុះ បានបញ្ចប់ការសាងសង់គ្រោងអគារជាស្ថាពរ។
ខែមីនា ឆ្នាំ២០១៧៖ ព្រីនស៍ ម៉ូឌើន ផ្លាហ្សា បានចាប់ផ្តើមការសាងសង់។
ខែឧសភា ឆ្នាំ២០១៩៖ ព្រីនស៍ ម៉ូឌើន ផ្លាហ្សា បានប្រគល់ខុនដូជូនអតិថិជន។
ខែមិថុនា ឆ្នាំ២០១៩៖ អគារមជ្ឈមណ្ឌលសន្និសីទអន្តរជាតិកម្ពុជាបានចាប់ផ្តើមការសាងសង់ជាផ្លូវការ។
ខែកក្កដា ឆ្នាំ២០១៩៖ ព្រីនស៍ ស្មាត ហ្គាដិន ដែលជាគម្រោងដំណាក់កាលទី១ របស់គម្រោងព្រីនស៍ ស៊ីធី សេនធើ បានបញ្ចប់ការសាងសង់គ្រោងអគារជាស្ថាពរ។
ខែកក្កដា ឆ្នាំ២០១៩៖ អគារពហុមុខងារព្រីនស៍ ហូល ឌីង គ្រុប ដែលជាទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានប្រារព្ធពិធីបើកឲ្យដំណើរការជាផ្លូវការ ហើយសន្និសីទសារព័ត៌មានស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបក៏ត្រូវបានរៀបចំឡើងយ៉ាងអធិកអធមផងដែរ។
ខែមីនា ឆ្នាំ២០២០៖ ព្រីនស៍ ហូលឌីង គ្រុបបានឧបត្ថម្ភថវិកាចំនួន ៥០ម៉ឺន ដុល្លារអាមេរិកជូនដល់ទីស្តីការគណៈរដ្ឋមន្ត្រី និងសម្ភារពេទ្យដែលមានតម្លៃជាទឹកប្រាក់ជាង ៦០ម៉ឺន ដុល្លារអាមេរិកជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។
ខែឧសភា ឆ្នាំ២០២០៖ ព្រីនស៍ ហូលឌីង គ្រុប បានបរិច្ចាគថវិកាចំនួន ៥ ម៉ឺនដុល្លារអាមេរិក ដើម្បីជួយដល់ការងារមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ។
ខែតុលា ឆ្នាំ២០២០៖ ព្រីនស៍ ហេបភីនេស ផ្លាហ្សា បានបង្ហាញខ្លួនជាផ្លូវការ។
ខែតុលា ឆ្នាំ២០២០៖ មជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័របានសម្ពោធបើកដំណើរការជាផ្លូវការ។
ខែតុលា ឆ្នាំ២០២០៖ ផ្សារទំនើបព្រីនស៍ សាខាខេត្តព្រះសីហនុបើកដំណើរការជាផ្លូវការ។
ខែឧសភា ឆ្នាំ២០២០៖ ព្រីនស៍ ហូលឌីង គ្រុប បានឧបត្ថម្ភថវិកាចំនួន ៥០ម៉ឺន ដុល្លារអាមេរិក និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃដែលមានតំលៃជាទឹកប្រាក់ប្រមាណ ១៣៣.០០០ ដុល្លារអាមេរិក ដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។
ខែធ្នូ ឆ្នាំ២០២០៖ ព្រីនស៍ ហូលឌីង គ្រុបបានបរិច្ចាគថវិកាចំនួន ៣ លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទិញវ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩។
ខែមករា ឆ្នាំ២០២១៖ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនៃគម្រោងផ្សារទំនើប ព្រីនស៍ សឃ្វែរ ដែលជាគម្រោងអគាផ្សារទំនើបទី១ របស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានប្រារព្ធឡើងយ៉ាងអធិកអធម។
ខែមីនា ឆ្នាំ ២០២១៖ គម្រប់ខួប ៦ ឆ្នាំនៃការបង្កើតក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប។
ថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២១៖ អគារពហុមុខងារព្រីនស៍ ហូលឌីង គ្រុប ជាប់ក្នុងបញ្ជីឈ្មោះពានរង្វាន់ "Luban Award" សម្រាប់ស្នាដៃគម្រោងនៅក្រៅប្រទេស។
ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២១៖ ពិធីបើកការដ្ឋានសាងសង់នៃគម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា ត្រូវបានប្រារព្វឡើងដោយជោគជ័យ។
ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២១៖ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ គ្រុប បរិច្ចាគទឹកប្រាក់ ១លានដុល្លាអាមេរិក ក្នុងការជួយដល់ប្រទេសឡាវដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩។
ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០២១៖ បុគ្គលិករបស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតរចនានិមិត្តសញ្ញាអាស៊ាន ខណៈកម្ពុជាធ្វើជាប្រធានអាស៊ាន នៅឆ្នាំ ២០២២។
ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២១៖ ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា ប្រគល់ខុនដូជូនអតិថិជន។
ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២១៖ ព្រីនស៍ ហេបភីនេស ផ្លាហ្សា ឈ្នះពានរង្វាន់ការអភិវឌ្ឍន៍គម្រោងប្រើប្រាស់ចម្រុះល្អបំផុតនៅក្នុងកម្មវិធី PropertyGuru Cambodia Property Awards ឆ្នាំ2021។
ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២២៖ ព្រីនស៍ ថាមស៍ សឃ្វែរបើកដំណើរការសាកល្បងជាផ្លូវការ។
ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២៖ គម្រប់ខួប៧ឆ្នាំនៃការបង្កើតក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប។