មជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា

តម្លៃមធ្យម៖


មជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា

   

        មជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា មានទីតាំងស្ថិតនៅខាងត្បូងមហាវិថីព្រះនរោត្តម ជាតំបន់បណ្តុំដោយស្ថានទូតបរទេស ខាងជើងជាប់នឹងបុរីចំការមន ចំណាយពេលតែ៥នាទីក្នុងការធ្វើដំណើរទៅកាន់វិមានឯករាជ្យ និង៣នាទីទៅកាន់ផ្សារទំនើបAeon និង២៥នាទីទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញប៉ុណ្ណោះ ដែលជាតំបន់មាស ពោរពេញដោយសក្តានុពលក្នុងការអភិវឌ្ឍ។


រចនាបថអគារបែប Art Deco

        មជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា រចនាបថតាមលិល្បៈ Art Deco គួបផ្សំនឹងរចនាបថបែបប្រពៃណីក្នុងស្រុក បង្កើតបានជាអគារនិមិត្តសញ្ញាថ្មីមួយនៃទីក្រុងភ្នំពេញ។ អគារដ៏ខ្ពស់ស្រទ្បាង បូកផ្សំនឹងការរចនាដ៏អស្ចារ្យ និងទាន់សម័យនេះ នាំឲ្យមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា មានលក្ខណៈសិល្បៈពិសេសប្លែកពីគេនៅទីក្រុងភ្នំពេញ។


សាលដ៏ធំលំដាប់អូតែលផ្កាយ ៥

        សាលនៃមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា បង្ហាញនូវការរចនាបែបថ្លៃថ្នូរ និងទាន់សម័យ។ គឺជាសាលលំដាប់អូតែលផ្កាយ៥ដ៏ប្រណីត បង្កើនបាននូវគុណភាពនៃការរស់នៅដ៏អស្ចារ្យ ធ្វើឲ្យម្ចាស់លំនៅឋានទទួលបាននូវការស្វាគមន៍ និងការគោរពនៅពេលត្រទ្បប់មកលំនៅឋានវិញ។


Sky bar ធុរកិច្ចលំដាប់កំពូល

        Sky bar ធុរកិច្ចលំដាប់កំពូល ស្ថិតនៅជាន់ដំបូលនៃមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា ដែលមានបំពាក់នូវអាងហែលទឹក បារ ក្លឹបហាត់ប្រាណ ហាងលក់ស្រាក្រហម បារស៊ីហ្គា។ល។ បំពេញនូវតំរូវការរបស់ម្ចាស់លំនៅឋាន និងអ្នកជំនួញគ្រប់ជ្រុងជ្រោយ។


ប្រព័ន្ធទេសភាពអេកូទ្បូស៊ី

        មានសួនច្បារបៃតងនៅជាន់ទី៤នៃអគារ សួនច្បារតាមជាន់ និងលើដំបូលអគារ បង្កើតបានជាប្រព័ន្ធទេសភាពអេកូទ្បូស៊ី។ មានការរចនាភ្លើងបំភ្លឺដ៏អស្ចារ្យ និងខ្យល់អាកាសចេញចូលបានល្អ។ មានបំពាក់នូវសួនច្បារដ៏ធំមួយរៀងរាល់ពីរជាន់នៃអគារ ដែលជាកន្លែងសម្រាកលំហែ និងជជែកកំសាន្តជាមួយអ្នកជិតខាង។


សេវាកម្មគ្រប់គ្រងអចនទ្រព្យលំដាប់ផ្លាទីនៀម

        មជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា បានចំណាយទុនជាច្រើនក្នុងការបង្កើតសេវាកម្មគ្រប់គ្រងអចលទ្រព្យលំដាប់ពិភពលោក ដោយបញ្ចូលនូវវប្បធម៌ពិធីការពីភាគខាងលិច និងទស្សនវិជ្ជាសេវាកម្មភាគខាងកើត បង្កើតនូវសហគមន៍រស់នៅមួយដ៏ល្អប្រសើរ។ បុគ្គលិកសន្តិសុខសុទ្ធតែឆ្លងកាត់ការបណ្តុះបណ្តាលជំនាញពីក្រុមអង្គរក្សថ្នាក់ដឹកនាំចិន ផ្តល់សេវាសន្តិសុខជូនម្ចាស់លំនៅឋាន និងក្រុមគ្រួសារ២៤ម៉ោង៕

គម្រោងផ្សេងៗ
ខ្ញុំចង់មើលផ្ទះ
您的名字:
联系电话: