1. កម្រិតសិក្សាចាប់ពីថ្នាក់បរិញ្ញាបត្រឡើងទៅ លើជំនាញស្វ័យប្រវត្តិកម្ម ប្រព័ន្ធស្មាត។ល។ (មិនកំណត់សញ្ជាតិ)
2. មានបទពិសោធន៍ការងារផ្នែកគ្រប់គ្រងសម្ភាបរិក្ខារចាប់ពី 2 ឆ្នាំឡើងទៅ និងមានវិញ្ញាបនបត្រជាងភ្លើងតង់ស្យុងខ្ពស់/ទាប។
3. ស្គាល់ច្បាស់ពីនីតិវិធីប្រតិបត្តិការនិងជំនាញថែទាំឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ និងមានសមត្ថភាពបណ្តុះបណ្តាលផ្នែកជួសជុលជាមូលដ្ឋាន។
4. មានសមត្ថភាពខ្ពស់ក្នុងការទំនាក់ទំនង សម្របសម្រួល និងការគ្រប់គ្រងហានិភ័យប្រកបដោយវិជ្ជាជីវៈ។
អ្នកនាង Lor:+855 (0)17 314 415
Wechat:JinglingPL
អ៊ីម៉ែល៖ princepropertyhr@gmail.com
1. ទទួលបន្ទុកលើការត្រួតពិនិត្យ និងថែទាំឧបករណ៍ និងគ្រឿងបរិក្ខារប្រចាំថ្ងៃនៅតាមទីសាធារណៈ ផ្តល់ជូនម្ចាស់កម្មសិទ្ធិនូវសេវាកម្មជួសជុល និងថែទាំ ព្រមទាំងទទួលការស្នើសុំជួសជុលពីផ្នែកនិងអតិថិជនផ្សេងទៀតរបស់ក្រុមហ៊ុន។ រកឲ្យឃើញ និងដោះស្រាយបញ្ហាដែលមាននៅក្នុងឧបករណ៍និងបរិក្ខារតាមទីសាធារណៈឲ្យបានទាន់ពេលវេលា។ ជួសជុលនិងលុបបំបាត់គ្រោះថ្នាក់បង្កប់នានា។
2. រៀបចំផែនការប្រចាំឆ្នាំនិងប្រចាំត្រីមាសរបស់ផ្នែក រួមទាំងថវិកាជួសជុលនិងថែទាំគម្រោង គម្រោងបុគ្គលិក ខ្លឹមសារការងារ ផែនការស្នើទិញទំនិញ វិធានការគ្រប់គ្រងថាមពល ផែនការគម្រោង និងការងារគ្រប់គ្រងសុវត្ថិភាពនិងថែទាំ។ល។
3. ទទួលបន្ទុកលើការជួសជុលនិងថែទាំឧបករណ៍នៅក្នុងសហគមន៍ និងការងារទំនាក់ទំនងជាមួយក្រុមហ៊ុនជួសជុលឧបករណ៍ និងអង្គភាពពាក់ព័ន្ធ។
4. បង្កើតវិធានការងារដែលមានសុវត្ថិភាព និងនិតិវិធីសង្គ្រោះបន្ទាន់សម្រាប់ដោះស្រាយបញ្ហាបន្ទាន់។ ដឹកនាំបុគ្គលិកក្រោមបង្គាប់ដើម្បីដោះស្រាយបញ្ហាបន្ទាន់ផ្សេងៗ និងផលវិបាកដែលកើតមានឲ្យបានត្រឹមត្រូវ។
5. បំពេញកិច្ចការផ្សេងៗដែលថ្នាក់ដឹកនាំប្រគល់ឲ្យ។