ការចុះកិច្ចព្រមព្រៀងស្តីពីភាពស្មោះត្រង់របស់និយោជិត នៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប
2022-06-04

ដើម្បីបង្កើនការយល់ដឹងអំពីការប្រកាន់ខ្ជាប់នូវវិន័យផ្ទាល់ខ្លួននិងភាពស្មោះត្រង់ ក៏ដូចជារក្សាឲ្យបាននូវភាពសុចរិតក្នុងការបំពេញការងារ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបបានរៀបចំកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយនិងការអនុវត្តគោលការណ៍បំពេញការងារប្រកបដោយភាពស្មោះត្រង់ និងចុះកិច្ចព្រមព្រៀងស្តីពីភាពស្មោះត្រង់សម្រាប់និយោជិតទាំងអស់ក្នុងក្រុមហ៊ុននៅថ្ងៃទី 3 ខែមិថុនា ឆ្នាំ2022 ។

កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយលោក Song Zhixin ប្រធាននាយកដ្ឋានត្រួតពិនិត្យនិងសវនកម្ម និងមានការចូលរួមពីសំណាក់ប្រធាននាយកដ្ឋាននានានៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ប្រធានក្រុមហ៊ុនគម្រោង និងប្រធានក្រុមហ៊ុនបុត្រសម្ព័ន្ធ ព្រមទាំងបានធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីភាពស្មោះត្រង់នៅនឹងកន្លែងផងដែរ។ ម្យ៉ាងវិញទៀត កិច្ចប្រជុំនេះក៏ត្រូវបានធ្វើការផ្សាយផ្ទាល់តាមប្រព័ន្ធអនឡាញផងដែរ។ បន្ទាប់ពីប្រជុំរួច បុគ្គលិកក្នុងក្រុមហ៊ុនទាំងអស់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្រប់ៗគ្នា។

2.jpg

ទិដ្ឋភាពក្នុងកិច្ចប្រជុំ


កិច្ចប្រជុំស្តីពីការផ្សព្វផ្សាយនិងការអនុវត្តគោលការណ៍បំពេញការងារប្រកបដោយភាពស្មោះត្រង់ បានធ្វើការផ្សព្វផ្សាយអំពីសកម្មភាពហាមឃាត់ ទំនួលខុសត្រូវ វិសាលភាព បណ្តាញនិងប្រាក់រង្វាន់សម្រាប់ការរាយការណ៍។


សកម្មភាពហាមឃាត់

សកម្មភាពហាមឃាត់ដាច់ខាតរួមមាន៖


ចូលរួមក្នុងអាជីវកម្មរបស់ក្រុមហ៊ុនតាមរយៈក្រុមហ៊ុនដែលខ្លួនមានភាគហ៊ុន ឬក្រុមហ៊ុនឯករាជ្យដែលខ្លួនបានបង្កើតឡើង ឬក្រុមហ៊ុនរបស់ញាតិលោហិតខ្សែផ្ទាល់របស់ខ្លួន។


ការប្រើប្រាស់សិទ្ធិអំណាចផ្តេសផ្តាស ភាពអសកម្ម ឬធ្វើឲ្យប៉ះពាល់ដោយខុសច្បាប់លើអាជីវកម្មទូទៅ ឬផ្តល់ជូន ឬរក្សាឱកាសអាជីវកម្ម ឬឱកាសផ្សេងទៀតដោយចេតនា សម្រាប់បុគ្គលណាម្នាក់ និងភាគីផ្សេងទៀត ដើម្បីទទួលបានផលប្រយោជន៍មិនត្រឹមត្រូវ។


សកម្មភាពហាមឃាត់ផ្សេង


សកម្មភាពហាមឃាត់ផ្សេងៗសំដៅដល់ ដោយមិនគិតថាតើសកម្មភាពប្រភេទនេះអាចផ្តល់ជាផលប្រយោជន៍ដល់ដៃគូសហការ ឬ បង្កជាការខូចខាតជាក់ស្តែងដល់ក្រុមហ៊ុនឬអត់នោះទេ និយោជិតមិនត្រូវចូលរួមក្នុងសកម្មភាពខាងក្រោមដើម្បីទទួលបានផលប្រយោជន៍មិនត្រឹមត្រូវទេ ទោះស្ថិតក្នុងទម្រង់ណាមួយ ឬដោយហេតុផលណាមួយក៏ដោយ៖


ចូលរួមដោយគ្មានការអនុញ្ញាតក្នុងកម្មវិធីជប់លៀង ការកម្សាន្ត សកម្មភាពសង្គម វិស្សមកាល ដំណើរកម្សាន្ត និងក្លឹបកម្សាន្ត (រួមទាំងប៉ុន្តែមិនកំណត់ចំពោះរង្គសាល ឌីស្គូតែក ខារ៉ាអូខេ ក្លឹបរាត្រី ហាងសូណា ហាងម៉ាស្សា និងកន្លែងវាយកូនហ្គោលជាដើម) ដែលអាចប៉ះពាល់ដល់ការអនុវត្តភារកិច្ចប្រកបដោយភាពយុត្តិធម៌។


ស្នើសុំដៃគូសហការរបស់ក្រុមហ៊ុនឲ្យផ្តល់ការសន្យា ការយល់ព្រម ការផ្គត់ផ្គង់ ឬការផ្តល់របស់មានតម្លៃណាមួយ ការបង់ប្រាក់ខុសច្បាប់ ការផ្តល់បដិសណ្ឋារកិច្ច ឬការធ្វើដំណើរហួសហេតុ ឬមិនសមរម្យដោយផ្ទាល់ ឬដោយប្រយោល ឬដោយជាក់ច្បាស់ ឬដោយមិនជាក់ច្បាស់។


ទាមទារ ឬទទួលអំណោយ សាច់ប្រាក់ មូលបត្រ ប្រាក់ឈ្នួល ភាគហ៊ុន អត្ថប្រយោជន៍ អាំងប៉ាវ កម្រៃជើងសា ប្រាក់បង្វិល ថ្លៃសេវា វត្ថុមានតម្លៃ និងអត្ថប្រយោជន៍ផ្សេងទៀតពីដៃគូសហការរបស់ក្រុមហ៊ុន ទោះក្នុងទម្រង់ណាមួយក៏ដោយ


ស្នើសំណើដែលមិនពាក់ព័ន្ធនឹងការងារអាជីវកម្មទៅដៃគូសហការរបស់ក្រុមហ៊ុន និងឲ្យបង់ថ្លៃចំណាយផ្សេងៗរបស់ខ្លួន (រួមទាំងប៉ុន្តែមិនកំណត់ចំពោះការតុបតែងគេហដ្ឋាន អាពាហ៍ពិពាហ៍ ពិធីបុណ្យសព ដំណើរកម្សាន្ត វិស្សមកាល អាហារនិងកន្លែងស្នាក់នៅ ការទិញឥវ៉ាន់ ថ្លៃសិក្សា ការរៀបចំការងារសម្រាប់សាច់ញាតិ ការបញ្ជូនកូនទៅសិក្សានៅបរទេស។ល។)


ការទិញ ឬជួលទំនិញប្រើប្រាស់ផ្ទាល់ខ្លួនក្នុងតម្លៃទាបពីដៃគូសហការរបស់ក្រុមហ៊ុន ជំពាក់ថ្លៃទំនិញ រាយការណ៍ស្នើសុំទូទាត់នូវរាល់ការចំណាយដែលខ្លួនត្រូវបង់ ខ្ចីប្រាក់និងទ្រព្យសម្បត្តិ ឬកាន់កាប់ទ្រព្យរបស់គេដោយមិនផ្តល់សំណង។


ណែនាំសមាជិកគ្រួសារ ឬសាច់ញាតិ និងមិត្តភក្តិ (រួមទាំងក្រុមហ៊ុនដែលបង្កើតឡើងដោយសមាជិកគ្រួសារ ឬសាច់ញាតិ និងមិត្តភក្តិ) របស់ខ្លួនឲ្យចូលរួមក្នុងការផ្តល់សេវាកម្ម ឬកិច្ចការផ្សេងទៀតដែលពាក់ព័ន្ធនឹងកិច្ចសន្យាសេដ្ឋកិច្ច ដូចជាការបញ្ជាទិញទំនិញ។ល។ ទៅកាន់ដៃគូសហការរបស់ក្រុមហ៊ុន ។


ចូលរួមក្នុងកិច្ចសហប្រតិបត្តិការផ្សេងទៀតដែលមានផលប្រយោជន៍ឯកជនជាមួយដៃគូសហការរបស់ក្រុមហ៊ុន


វិសាលភាព


តាមព័ត៌មានបានឲ្យដឹងថា ខ្លឹមសារទាំងនេះត្រូវបានអនុវត្តចំពោះថ្នាក់ដឹកនាំនិងនិយោជិតទាំងអស់នៃគ្រប់នាយកដ្ឋាន គម្រោង និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប


កិច្ចប្រជុំក៏បានសង្កត់ផងដែរថា ប្រសិនបើបុគ្គលណាម្នាក់បំពានប្បញ្ញត្តិនេះ ត្រូវទទួលខុសត្រូវនូវបន្ទុកពាក់ព័ន្ធ រួមទាំងការប្រគល់សងនូវផលប្រយោជន៍ឬប្រាក់ចំណេញខុសច្បាប់ ការសងសំណងចំពោះការខាតបង់ ការទទួលទំនួលខុសត្រូវពាក់ព័ន្ធ និងការប្រគល់ខ្លួនទៅអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។


បណ្តាញនិងប្រាក់រង្វាន់សម្រាប់ការរាយការណ៍

ដើម្បីបង្កើនការអនុវត្តគោលការណ៍នៃភាពស្មោះត្រង់ ក្រុមហ៊ុនក៏បានប្រកាសផងដែរនូវបណ្តាញសម្រាប់ការរាយការណ៍ ដូចមានខាងក្រោម។

អ៊ីម៉ែល៖ tzdcjc110@princereg.com ឬ songzhixin@princereg.com 

ទូរស័ព្ទ៖

លោក Song0965760130ភាសាចិន

កញ្ញា ហេង ស្រីមុំ៖ 010220339ភាសាខ្មែរនិងចិន

 

ម្យ៉ាងវិញទៀត ប្រសិនបើការផ្តល់ភស្តុតាងនៃការរាយការណ៍នេះត្រូវបានបញ្ជាក់ថាជាការពិត នោះក្រុមហ៊ុននឹងផ្តល់ឲ្យបុគ្គលរាយការណ៍នោះនូវរង្វាន់ជាសាច់ប្រាក់ ឬសម្ភារដែលមានទឹកប្រាក់ស្មើនឹង 5% នៃទឹកប្រាក់នៃការរាយការណ៍ដែលបានបញ្ជាក់រួចហើយនោះ ដោយយោងតាមការកំណត់នៃ វិធានគ្រប់គ្រងភាពស្មោះត្រង់

ព្រីនស៍ ថាមស៍ សឃ្វែរជិតបើកសម្ពោធជាផ្លូវការហើយ! អាហារឆ្ងាញ់ៗគ្រប់ប្រភេទមាននៅទីនេះ!
ផ្សារទំនើប ព្រីនស៍ ថាមស៍ សឃ្វែរ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដំបូងបង្អស់ របស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានបើកសម្ពោធជាផ្លូវការហើយ!