ក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន ចាប់ផ្តើមគម្រោងសាងសង់ទីក្រុងឆ្នេរកម្សាន្តថ្មី BAY OF LIGHTS នៅលើផ្ទៃដី ៩៣៤ហិចតា
2022-12-22

[ខេត្តព្រះសីហនុ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២] គណៈគ្រប់គ្រងសំខាន់ៗរបស់ក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន រួមជាមួយអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ
ឯកឧត្តម គួច ចំរើន បានប្រារព្ធពិធីចុះបឋមសិលាបើកការដ្ឋានសាងសង់ថ្មីកាលពីម្សិលមិញនៅទីតាំងគម្រោង
BAY OF LIGHTS ដែលមានផ្ទៃដីទំហំ ៩៣៤ហិចតា ស្ថិតនៅទីក្រុងរាម ខេត្តព្រះសីហនុ។

微信图片_20221222175039.jpg

ពិធីចុះបឋមសិលាបើកការដ្ឋានសាងសង់ថ្មីនេះ គឺជាការបង្កើតគម្រោងថ្មីមួយក្នុងខេត្តព្រះសីហនុ ខណៈដែលអ្នកអភិវឌ្ឍន៍កំពុងសាងសង់មជ្ឈមណ្ឌលកម្សាន្តតាមឆ្នេរសមុទ្រដំបូងគេបង្អស់របស់ប្រទេសកម្ពុជា។ គម្រោង BAY OF LIGHTS នេះនឹងសាងសង់ទីតាំងចំនួន ៩ ដែលរួមមាន Gateway, Riverside, Golf, CBD, Marina, Downtown East, Downtown West, South និង Seagate

微信图片_20221222175130.png

នាយកគ្រប់គ្រង លោក Ian Tan បានរំពឹងថា ការសាងសង់សម្រាប់ដំណាក់កាលចាប់ផ្តើមនៃ ៥០ហិចតា ដែលជាកាតាលីករដ៏សំខាន់សម្រាប់គម្រោង BAY OF LIGHTS
ដែលមានទំហំសរុប ៩៣៤ហិចតា ដែលនឹងគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ ២០៣០ ដោយចាប់ផ្តើមជាមួយនឹងគម្រោងមជ្ឈមណ្ឌលកម្សាន្តរួមមាន ក្លឹបកម្សាន្តឆ្នេរខ្សាច់
កន្លែងស្នាក់នៅបែបកាប៊ីន
(Cabin) តាមឆ្នេរសមុទ្រចំនួន ៦០ ទីលានប្រណាំងកូនឡាន (Go-kart Track) កន្លែងលេងលោតខ្សែរ៉ត (Reverse Bungee Jump)
និងទីលានកីឡាបាញ់កំភ្លើងព័ណ ផេនប៉ល( Paintball ) ដែលនឹងបញ្ចប់នៅឆមាសទីមួយនៃឆ្នាំ ២០២៣។

微信图片_20221222175229.jpg


លោក Ian Tan បានមានប្រសាសន៍ថា ខេត្តព្រះសីហនុដែលជាតំបន់ឆ្នេរតែមួយគត់របស់កម្ពុជានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបន្តកំណើនដ៏លឿនរបស់កម្ពុជាក្នុងទសវត្សរ៍បន្ទាប់។ ក្នុងនាមជាទីផ្សារដែលមិនទាន់ត្រូវបានប្រើប្រាស់នៅទូទាំងតំបន់អាស៊ាន និងជាទីផ្សារដ៏ធំបំផុតមួយក្នុងពិភពលោក យើងមានទំនុកចិត្តថា គម្រោង BAY OF LIGHTS
នឹងចូលរួមបង្កើនល្បឿនគន្លងនេះបន្ថែមទៀត។

ក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន ក៏បានរំលេចការត្រេកអរចំពោះការសហការជាយុទ្ធសាស្ត្ររបស់ខ្លួនជាមួយនឹងក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប
ជាដៃគូអភិវឌ្ឍន៍របស់ក្រុមហ៊ុន ដោយប្រើប្រាស់បទពិសោធន៍របស់អ្នកអភិវឌ្ឍន៍ក្នុងការផ្តល់នូវការអភិវឌ្ឍបែបពាណិជ្ជកម្មទៅលើគម្រោង។

微信图片_20221222175307.jpg


លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ថា “ជាមួយនឹងគម្រោងដែលមានផ្ទៃដីទំហំ ៩៣៤ហិចតា
ដែលបាននឹងកំពុងចាប់ផ្តើមដំណើរការយ៉ាងឆាប់រហ័សនេះ យើងរំពឹងថានឹងផ្តល់ឱកាសការងារ បណ្តុះបណ្តាលអ្នកជំនាញវ័យក្មេងកម្ពុជា
ហើយជាកម្លាំងចលករដ៏ធំដល់ការអភិវឌ្ឍទីក្រុង និងសេដ្ឋកិច្ចជាតិនៃប្រទេសកម្ពុជា ជាពិសេសខេត្តព្រះសីហនុ។”

ការកម្សាន្តរួមបញ្ចូលគ្នាដ៏រំភើបមួយនឹងមកដល់ក្នុងឆ្នាំ២០២៣ នៅ BAY OF LIGHTS

微信图片_20221222175516.jpg

ក្លឹបកម្សាន្តឆ្នេរខ្សាច់ ដែលមានភ្ជាប់មកជាមួយនូវរអាងហែលទឹក ស្តង់ឌីជេ កញ្ចុះអង្គុយលេង កន្លែងទទួលទានអាហារបែបអាល់ហ្វ្រេសស្កូ(Alfresco) និងវាលស្មៅដែលត្រៀមសម្រាប់កម្មវិធីជប់លៀងឆ្នេរខ្សាច់បែបឯកជន និងឌីជេប្រចាំតំបន់ពេញមួយឆ្នាំ។

មានទីតាំងនៅតាមឆ្នេរសមុទ្ររាម ដែលមានកាប៊ីន(Cabin)សំខាន់ៗចំនួន ៦០ ដែលនឹងធ្វើឱ្យរិយាកាសឆ្នេរមានភាពអ៊ូអរ និងត្រូវបានកំណត់ឲ្យដាក់ដំណើរការ
នៅត្រីមាសទីពីរនៃឆ្នាំ ២០២៣។

កន្លែងលោតខ្សែរ៉តមានកម្ពស់ខ្ពស់បំផុតប្រវែង ៣២ ម៉ែត្រ វានឹងក្លាយជាកន្លែងលោតខ្សែរ៉តតាមឆ្នេរសមុទ្រដំបូងគេក្នុងប្រទេសកម្ពុជា ដែលត្រូវបានកំណត់ឱ្យដាក់ដំណើរការនៅត្រីមាសទី២ ឆ្នាំ២០២៣។

ទីលានប្រណាំងកូនឡានដែលមានប្រវែង ១.៣ គីឡូម៉ែត្រ និងមាន ២១ ជុំ ត្រូវបានរៀបចំឡើងសម្រាប់ការប្រកួតជើងឯក និងព្រឹត្តិការណ៍កីឡាប្រណាំងឡានលំដាប់អន្តរជាតិ
ដែលនឹងត្រូវបានកំណត់ឱ្យដាក់ដំណើរការនៅត្រីមាសទី៣ ឆ្នាំ២០២៣។

ជាមួយគ្នានេះ ក៏មានទីលានកីឡាបាញ់កំភ្លើងព័ណ ផេនប៉ល(Paintball) ដែលនឹងមានហ្គេមទំនើបបែបសង្គ្រាម ដែលសាកសមសម្រាប់សកម្មភាពកសាងស្មារតីក្រុម
និងការប្រកួតមិត្តភាព។



ផ្សារទំនើបព្រីនស៍សាខាព្រីនស៍ អ៊ីនធើណាសិនណល សឃ្វែរនឹងចាប់បើកហើយ!
没有了