ការជួប‌ · ភាពប្រណីតកំពូល|កម្មវិធីបើកសម្ភោធជាផ្លូវការសមាជិកកាតខ្មៅ​ព្រីនស៍ Prince Black Card ​
2023-08-15

កាតខ្មៅដ៏ថ្លៃថ្នូ · សេវាកម្មឯកជនតាមតម្រូវការ

នៅថ្ងៃទី 11 ខែសីហា កម្មវិធី ” ការជួប‌ · ភាពប្រណីតកំពូល|កម្មវិធីបើកសម្ភោធជាផ្លូវការសមាជិកកាតខ្មៅព្រីនស៍” ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមនៅក្នុងគម្រោង ព្រីនស៍ វ័ន ត្រូពិកា។

នៅក្នុងកម្មវិធី ប្រធានគម្រោង ព្រីនស៍ វ័ន ត្រូពិកា បានលើកឡើងថា ការអភិវឌ្ឍរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប គឺមិនអាចកាត់ផ្តាច់ពីការជឿទុកចិត្ត និងការគាំទ្ររបស់អ្នកទាំងអស់គ្នាបានឡើយ។ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត សូមថ្លែងអំណរគុណចំពោះការជឿទុកចិត្ត និងការគាំទ្រនេះ។ ដើម្បីបម្រើសេវាកម្មជូនអតិថិជនឲ្យកាន់តែប្រសើរ ក៏ដូចជាបទពិសោធន៍សេវាកម្មពិសេសផ្តាច់មុខ ក្រុមហ៊ុន ព្រីនស៍ គ្រុប សូមផ្តល់ជូនកាតខ្មៅព្រីនស៍ (Prince Black Card) សម្រាប់ម្ចាស់ផ្ទះទាំងអស់របស់យើង។

图片1.png

អតិថិជនដែលទិញផ្ទះក្នុងគម្រោងរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងក្លាយជាសមាជិកPrince Black Card របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប។ អ្នកកាន់ Prince Black Card អាចទទួលបានសិទ្ធិចូលប្រើប្រាស់និងការបញ្ចុះតម្លៃពិសេស ដែលគ្របដណ្តប់លើសេវាកម្មជាច្រើន ដូចជាការធ្វើដំណើរ សណ្ឋាគារលំដាប់ផ្កាយ ការហាត់ប្រាណនៅ Noble Sport Center និងការកម្សាន្ត។ល។ ក្នុងនោះ រួមមានការបញ្ចុះតម្លៃ 15% លើការទិញសំបុត្រ economy class របស់អាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ និងសណ្ឋាគារព្រីនស៍ ថាមស៍ ហូថេល  ការបញ្ចុះតម្លៃ 20%នៅមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ និង LM CAR ការបញ្ចុះតម្លៃពិសេសនៅផ្នែកអាហារ ក្លឹបវាយកូនហ្គោល កន្លែងហាត់ប្រាណផ្ទាល់ខ្លួន ការជិះទូកកម្សាន្ត KTV និងការបង់ថ្លៃសេវាគ្រប់គ្រងអចលនទ្រព្យ ថ្លៃសេវាធានារ៉ាប់រងលំនៅឋាន។ល។ ជីវិតរស់នៅល្អប្រសើរស្ថិតជាមួយ Prince Black Card។

នៅពេលអនាគត ព្រីនស៍ គ្រុបនឹងបន្តផ្តល់ជូនអត្ថប្រយោជន៍ជាច្រើន ដោយធ្វើការចាប់ដៃជាមួយដៃគូល្អៗ បន្តពង្រីកវិសាលភាពអាជីវកម្ម លើកកម្ពស់គុណភាពផលិតផល និងសេវាកម្មរបស់ខ្លួន ដើម្បីធ្វើឲ្យអតិថិជនទាំងអស់ទទួលបាននូវបទពិសោធន៍ជីវិតរស់នៅកាន់តែទូលំទូលាយ ប្រកបដោយវិជ្ជាជីវៈ និងថ្លៃថ្នូរ។

ព្រីនស៍គ្រុប អន្តរជាតិ · ការរួមបញ្ចូលសមត្ថភាពនិងមនោសញ្ចេតនា

ព្រីនស៍ គ្រុប បានចូលរួមយ៉ាងស៊ីជម្រៅក្នុងប្រទេសកម្ពុជាអស់រយៈពេល 8 ឆ្នាំមកហើយ ហើយបានសាងសង់គម្រោងអគារនិមិត្តសញ្ញាប្រចាំតំបន់ជាច្រើន។ ព្រីនស៍ គ្រុបជាអ្នកដឹកនាំ ជាអ្នកអនុវត្ត និងអ្នកត្រួសត្រាយផ្លូវនៃគម្រោងក្នុងវិស័យជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះ ព្រីនស៍ គ្រុប ក៏ជាក្រុមហ៊ុនអចលនទ្រព្យដ៏ពេញនិយមបំផុតមួយ នៅកម្ពុជាក្នុងឆ្នាំ 2020 ផងដែរ។

图片2.png 

ព្រីនស៍ គ្រុប ប្រកាន់ខ្ជាប់នូវគោលគំនិតនៃការរួមបញ្ចូលអន្តរភាវូបនីយកម្មនិងមនោសញ្ចេតនា និងការរួមបញ្ចូលនៃភាពរុងរឿង និងភាពរីករាយជាលក្ខណៈឯកជន ហើយបានសាសង់លំនៅឋានឯកជនដែលប្រកបដោយភាពស្ងប់ស្ងាត់ និងលំដាប់ខ្ពស់សម្រាប់ឥស្សរជននៅក្នុងតំបន់ដែលមានភាពរីកចម្រើននៃទីក្រុង។ ព្រីនស៍ គ្រុបមិនត្រឹមតែប្រកាន់ខ្ជាប់នូវទស្សនវិជ្ជាជាប់លាប់និងមិនបោះបង់ចោលស្មារតីសិប្បករប៉ុណ្ណោះទេ ថែមទាំងមានចក្ខុវិស័យទូលំទូលាយនិងធ្វើការវិនិយោគប្រកបដោយសក្តានុពលផងដែរ។

ការជ្រើសរើស ព្រីនស៍ រៀល អ៊ីស្ទេត មិនត្រឹមតែជ្រើសរើសគុណភាព សិល្បៈហត្ថកម្ម និងរចនាបថទំនើបបំផុតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជ្រើសរើសអនាគតនៃជីវិតដ៏ប្រណិតផងដែរ។

កម្រោង ព្រីនស៍ វ័ន ត្រូពិកា · កសាងជីវិតរស់នៅកាន់តែប្រសើរ និងផាសុកភាព

កម្រោង ព្រីនស៍ វ័ន ត្រូពិកា មានទីតាំងនៅក្នុងខណ្ឌសែនសុខដែលជាតំបន់ដែលមានភាពរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរាជធានីភ្នំពេញ និងជាប់ផ្លូវហាណូយ ដែលជាផ្លូវមេធំមួយក្នុងទីក្រុង ហើយខាងត្បូងនៃគម្រោងជាផ្លូវតភ្ជាប់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងឆ្លងកាត់វិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា និងស្ថិតនៅជិតញូ ភ្នំពេញ អ៊ីនធើណាសិនណល បៀលឌីង មេធើរៀល ស៊ីធី  ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទីលានវាយកូនហ្គោល Grand Phnom Penh ផ្សារទំនើបអ៊ីអន 2  ផ្សារទំនើបMakro មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ មជ្ឈមណ្ឌលពាណិជ្ជកម្មអ៊ែតវូត ។ល។ លោកអ្នកអាចរីករាយជាមួយភាពស្ងប់ស្ងាត់ផងនិងភាពអ៊ូអរនៃទីក្រុងផង។

图片3.png

គម្រោងនេះគឺជាគម្រោងបុរីវីឡាបែបឧទ្យានលំដាប់ខ្ពស់ដំបូងបង្អស់របស់ព្រីនស៍ គ្រុប។ ដោយប្រកាន់ខ្ជាប់នូវគោលគំនិត "កសាងជីវិតឱ្យកាន់តែប្រសើរ" ក្រុមហ៊ុនបានបង្កើតនូវទេសភាពបែបជនបទដែលរួមបញ្ចូលធម្មជាតិ និងមនុស្សជាតិ ហើយបានសាងសង់សោភ័ណភាពពិសេស ដើម្បីសម្រេចបាននូវការបញ្ជ្រាបនូវទេសភាពធម្មជាតិដ៏ស្រស់ស្អាតចូលក្នុងការរស់នៅ និងធ្វើឲ្យបរិយាកាសរស់នៅពោរពេញដោយភាពសប្បាយរីករាយនិងស្រស់បំព្រង។

图片4.png

គម្រោងនេះរួមមាន ផ្ទះអាជីវកម្ម វីឡាកូនកាតA វីឡាកូនកាតB វីឡាភ្លោះ វីឡាទោល  និងវីឡាឃ្វីន  ដែលមានកម្ពស់ 3.5 ជាន់ដំបូងគេ វេរ៉ងដាលើអាកាសយ៉ាងធំ និងសួនច្បារក្នុងផ្ទះ ព្រមទាំងមានប្រព័ន្ធ Home Smart ដែលពិតជាកន្លែងរស់នៅបែបថ្មីដែលពោរពេញដោយភាពស្រស់ស្អាត និងផាសុកភាពនៅទីក្រុងភ្នំពេញ ។

图片5.png

ទីលានវាយកូនហ្គោល Grand Phnom Penh អាងហែលទឹកមានធាតុរ៉ែ អាងហែលទឹកកុមារ ល្បែងឡើងជញ្ជាំងក្នុងបន្ទប់ សាលវាយសី កន្លែងបារ បន្ទប់យូហ្គា។ល។ បន្ថែមភាពសប្បាយរីករាយគ្មានដែនកំណត់ដល់ពេលទំនេររបស់លោកអ្នក និងការពារសុខភាពរបស់លោកអ្នក។

图片6.png

ព្រីនស៍ វ័ន ត្រូពិកា ជាគម្រោងបុរីវីឡាលក់ដាច់ជាងគេក្នុងខណ្ឌសែនសុខ ហើយលក់ក្នុងចំនួនមានកំណត់។ ពេលទិញផ្ទះលោកអ្នកនឹងទទួលបាន Prince Black Card ដែលអាចរីករាយជាមួយសេវាកម្ម VIP ដែលផ្តល់ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ព្រីនស៍ គ្រុប។

 

1- ព្រីនស៍ វ័ន ត្រូពិកា ជាគម្រោងបុរីវីឡាលក់ដាច់បំផុតក្នុងខណ្ឌសែនសុខ តម្លៃចាប់ពី $160,000 ឡើងទៅ

2- សងប្រាក់វិញដោយគ្មានលក្ខខណ្ឌក្នុងរយៈពេល 45 ថ្ងៃ   ធានាគុណភាពសំណង់

3- បង់ដំបូង 10%  រំលស់ប្រចាំខែ$999 កម្ចីពីក្រុមហ៊ុនអភិវឌ្ឍន៍រហូតដល់ 25 ឆ្នាំ ងាយស្រួលក្នុងការស្នើសុំនិងពិនិត្យ

4- ទទួលបាន Prince Black Card ភ្លាមសម្រាប់រាល់ការទិញផ្ទះ ដែលអាចទទួលបាននូវសេវាកម្ម VIP ដែលផ្តល់ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ព្រីនស៍ គ្រុប។ 

 

លេខទំនាក់ទំនង៖(0)763099999

អាសយដ្ឋាន៖ ផ្ទះលេខ 1667 ផ្លូវ 1019 សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ


គុណភាព ជាកម្លាំងចលករនៃការអភិវឌ្ឍលំនៅឋាន ទិវាសារព័ត៌មានប្រចាំឆ្នាំ 2023 របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានបញ្ចប់ដោយជោគជ័យ
没有了