ផ្សារទំនើបព្រីនស៍សាខាព្រីនស៍ អ៊ីនធើណាសិនណល សឃ្វែរនឹងចាប់បើកហើយ!
2022-10-19

ផ្សារទំនើបព្រីនស៍សាខាព្រីនស៍ អ៊ីនធើណាសិនណល សឃ្វែរ ដែលជាផ្សារទំនើបខ្នាតធំដំបូងបង្អស់របស់ផ្សារទំនើបព្រីនស៍ ដែលផ្តល់ភាពងាយស្រួល និងមានតម្លៃសមរម្យបំផុត នឹងចាប់បើកសម្ពោធជាផ្លូវការនៅថ្ងៃទី 22 ខែតុលា ឆ្នាំ2022 ខាងមុខនេះហើយ។

0507ed4cb8b432503b865079bd4b3275.jpg

ផ្សារទំនើបព្រីនស៍សាខាព្រីនស៍ អ៊ីនធើណាសិនណល សឃ្វែរមានទីតាំងស្ថិតនៅជាន់ផ្ទាល់ដីនៃអគារព្រីនស៍ អ៊ីនធើណាសិនណល សឃ្វែរ លេខ 616 មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា និងមានទំហំជាង 4000 ព្រមទាំងមានផលិតផលចម្រុះ និងសម្បូរបែបជាង 2 ម៉ឺនប្រភេទ ដោយរួមមានសាច់ស្រស់ បន្លែ ផ្លែឈើ សាច់ឆ្អិន គ្រឿងអគ្គិសនី និងសម្ភារសិក្សា។ល។

158658f00dcc9e14db59e774bcc23fac.jpg

មិនថាអតិថិជនមានបំណងចង់ដើរមើលទំនិញលេង ឬទិញសាច់ស្រស់ ឬភ្លក់រសជាតិម្ហូបឆ្ងាញ់ៗ ឬថតរូបស្អាតៗនោះទេ ផ្សារទំនើបព្រីនស៍ សាខាព្រីនស៍ អ៊ីនធើណាសិនណល សឃ្វែរ មានផ្តល់ជូននូវបទពិសោធន៍ជាច្រើនប្រភេទ ដែលធ្វើឲ្យជីវិតរស់នៅកាន់តែស្រស់បំព្រង។

បន្លែផ្លែឈើស្រស់ៗគ្រប់ប្រភេទត្រូវបានរៀបចំយ៉ាងមានសណ្តាប់ធ្នាប់។ ផ្សារទំនើបព្រីនស៍យកចិត្តទុកដាក់លើអតិថិជន ដោយការពាររសជាតិដើមនៃបន្លែផ្លែឈើ តាំងពីការប្រមូលផលរហូតដល់ការដាក់លក់ក្នុងផ្សារ។

7775a88e2a4fa66d4c3b1c23cf76c53f.jpg

សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ម្ហូបអាហារ និងគ្រឿងតុបតែងលម្អសម្រាប់ប្រើប្រាស់ជាទូទៅ ត្រូវបានរៀបចំយ៉ាងមានរបៀបរៀបរយលើធ្នើរទំនិញ ដែលងាយស្រួលក្នុងការស្វែងរក។

ជាមួយការរៀបចំទីតាំងដែលមានភាពទាក់ទាញភ្នែក ផ្សារទំនើបព្រីនស៍សាខាព្រីនស៍ អ៊ីនធើណាសិនណល សឃ្វែរ នឹងបង្កើតនូវបទពិសោធន៍ទិញទំនិញថ្មីសម្រាប់ក្រុមគ្រួសារដែលស្ថិតនៅជុំវិញផ្សារ តាមរយៈការជ្រើសរើសម៉ាកយីហោ បរិយាកាសស្រស់ស្រាយ និងការច្នៃប្រឌិតថ្មី។

76bcf8af13a4654a917347126dfb7eab.jpg

ដើម្បីបំពេញតម្រូវការនៃការរស់នៅ និងការប្រើប្រាស់របស់អ្នករស់នៅជុំវិញផ្សារឲ្យកាន់តែប្រសើរឡើង ផ្សារទំនើបព្រីនស៍សាខាព្រីនស៍ អ៊ីនធើណាសិនណល សឃ្វែរ ក៏នឹងបន្តផ្តល់សេវាដឹកជញ្ជូនដល់ផ្ទះដែលមានរង្វង់ចម្ងាយ 3 គីឡូម៉ែត្រពីផ្សារទំនើបព្រីនស៍ ដែលអនុញ្ញាតឲ្យអ្នកទិញទំនិញមានភាពងាយស្រួលដោយមិនចាំបាច់ចាកចេញពីផ្ទះ។ ទន្ទឹមនឹងនេះ ជាមួយនឹងផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់ ផ្សារទំនើបព្រីនស៍ពិតជាបានបំពេញនូវតម្រូវការនៃជីវិតប្រចាំថ្ងៃសម្រាប់អ្នករស់នៅជុំវិញនោះ។

d06e29c75005ffeec7ba38443a86b69d.jpg

ដើម្បីបង្កើតទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយអ្នករស់នៅជុំវិញផ្សារ ក៏ដូចជាដើម្បីកែលម្អ និងពង្រីកមុខងារបន្ថែមនៃ "ផ្ទះ" និងដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់សម្រាប់ការធ្វើឲ្យប្រសើរឡើងទាំងផ្នែកសម្ភារៈ និងស្មារតី ការបើកសម្ពោធជាផ្លូវការរបស់ផ្សារទំនើបព្រីនស៍សាខាព្រីនស៍ អ៊ីនធើណាសិនណល សឃ្វែរ គឺជាភាពជោគជ័យមួយបន្ថែមទៀត បន្ទាប់ពីការស្ទង់មតិស៊ីជម្រៅលើទីផ្សារជុំវិញតំបន់ផ្សារ និងការបោះជំហានដំបូងទៅកាន់ភាពរីកចម្រើនជាបន្តផងដែរ។

ចាំពេលផ្សារបើកសម្ពោធហើយ យើងនាំគ្នាទៅផ្សារទំនើបព្រីនស៍សាខាព្រីនស៍ អ៊ីនធើណាសិនណល សឃ្វែរ ទាំងអស់គ្នា!

2a659114d95d5b277571b69a851043f7.jpg

អំពីផ្សារទំនើបព្រីនស៍៖

ផ្សារទំនើបព្រីនស៍ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដែលមានទស្សនៈអាជីវកម្ម "យល់ពីអ្នក យល់ពីជីវិត" និងប្រកាន់ខ្ជាប់នូវគោលការណ៍ "ផ្សារទំនើបដ៏ប្រណិតជាមួយនឹងភាពច្នៃប្រឌិត" ដើម្បីសម្របខ្លួនទៅក្នុងសហគមន៍ និងក្លាយជាអ្នកជិតខាងដ៏ល្អ ព្រមទាំងផ្តល់ផលិតផលដែលមានគុណភាព ក្នុងគោលបំណងសម្រេចឲ្យបាននូវការបង្កើតជីវិតរស់នៅដ៏ល្អប្រសើរជូនប្រជាជនដែលរស់នៅជុំវិញនោះ។

ផ្សារទំនើបព្រីនស៍ មានទម្រង់អាជីវកម្មបីគឺ "Prince Hypermarket" "Prince Supermarket" និង "Prince Lifestyle" បច្ចុប្បន្ននេះ ផ្សារទំនើបព្រីនស៍មានសាខានៅមជ្ឈមណ្ឌលព្រីនស៍ ផ្លាហ្សា ឌាយមិន វ័ន ព្រីនស៍ ហូលឌីង គ្រុប និង Prince Golden Bay ក្នុងខេត្តព្រះសីហនុ

ដើម្បីបម្រើសាធារណជន ផ្សារទំនើបព្រីនស៍ បានដាក់ចេញនូវគំរូអាជីវកម្មថ្មី និងផ្តល់ប្រម៉ូសិនពិសេសសម្រាប់ហាងដែលមានបំណងក្លាយជាសមាជិក Franchise និងមានទំហំហាងតិចជាង 200ដោយគ្រាន់តែចំណាយ $888 ប៉ុណ្ណោះសម្រាប់ 50 នាក់ដំបូង។ ជាមួយនឹងការចូលជាសមាជិកនេះ ផ្សារទំនើបព្រីនស៍នឹងផ្តល់សេវាកម្មដែលមានតម្លៃ $21,900 ដែលក្នុងនោះរួមមានការឌីហ្សាញស្លាកយីហោ ការជ្រើសរើសទីតាំងហាង ការវាយតម្លៃតំបន់អាជីវកម្ម ការជ្រើសរើសនិងការបណ្តុះបណ្តាលបុគ្គលិកមុនពេលបើកហាង និងរូបថត។ល។  


ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ឈ្នះពានរង្វាន់ 5 នៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី 7 ប្រចាំឆ្នាំ 2022
ក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន ចាប់ផ្តើមគម្រោងសាងសង់ទីក្រុងឆ្នេរកម្សាន្តថ្មី BAY OF LIGHTS នៅលើផ្ទៃដី ៩៣៤ហិចតា