សេចក្តីថ្លែងការណ៍ស្តីពីការបំភ្លឺករណីក្លែងបន្លំខុសច្បាប់ ក្នុងនាមក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប
2022-08-17

 កន្លងមក យើងខ្ញុំបានសង្កេតឃើញថា មានអ្នកស្វែងរកការងារនៅក្រៅប្រទេសមួយចំនួនត្រូវបានអញ្ជើញឲ្យមកខេត្តព្រះសីហនុ ប្រទេសកម្ពុជា ដោយចេតនា តាមរយៈអ្នកជ្រើសរើសដែលបានក្លែងបន្លំខ្លួនក្នុងនាមក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប (ហៅកាត់ថា "ក្រុមហ៊ុន") ជាមួយនឹងមុខតំណែងដូចជា អ្នកតុបតែងមុខ អ្នកថតវីដេអូ អ្នកលេងសៀករហ័សកម្ម និងសិល្បករសិល្បករិនី។ល។ ហើយសកម្មភាពជ្រើសរើសដោយខុសច្បាប់នេះក៏ត្រូវបានគេរាយការណ៍តាមបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយក្រៅប្រទេសផងដែរ។

       ក្រុមហ៊ុនបានយកចិត្តទុកដាក់ខ្ពស់លើកេរ្តិ៍ឈ្មោះរបស់ខ្លួន និងគោរពយ៉ាងម៉ឺងម៉ាត់តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីការស៊ើបអង្កេត និងផ្ទៀងផ្ទាត់ ក្រុមហ៊ុនសូមផ្តល់ព័ត៌មានដូចខាងក្រោម៖

       1. នៅខែសីហា ឆ្នាំ 2022 ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប មិនមានការជ្រើសរើសបុគ្គលិក ឬអញ្ជើញអ្នកតុបតែងមុខ អ្នកថតវីដេអូ អ្នកលេងសៀករហ័សកម្ម និងសិល្បករសិល្បករិនីណាមួយឡើយ។ អាសយដ្ឋានអ៊ីមែលផ្លូវការរបស់ផ្នែកធនធានមនុស្សនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប គឺ៖ HR@PRINCEREG.COM ដោយក្រុមហ៊ុនធ្វើការជ្រើសរើសបុគ្គលិកផ្លូវការទាំងអស់តាមរយៈអ៊ីមែលនេះ។

       2. ក្រុមហ៊ុនមានពាណិជ្ជសញ្ញា និងស្លាកសញ្ញាត្រឹមត្រូវ ហើយពាណិជ្ជសញ្ញា (logo) របស់ក្រុមហ៊ុនយើងខ្ញុំមានឈ្មោះក្រុមហ៊ុនជាភាសាខ្មែរ អង់គ្លេស និងចិន។ នាមប័ណ្ណដែលបានប្រើដោយអ្នកក្លែងបន្លំដែលកំពុងផ្សព្វផ្សាយនៅតាមប្រព័ន្ធអ៊ីនធឺណិតគឺជានាមប័ណ្ណក្លែងក្លាយ ហើយក្រុមហ៊ុនយើងខ្ញុំមិនមានបុគ្គលិកឈ្មោះ DAVID LEE នោះទេ។

       3. បុគ្គលមួយចំនួនដែលបានទទួលលិខិតអញ្ជើញក្លែងក្លាយ បានធ្វើការសាកសួរព័ត៌មាននៅតាម Facebook Page ផ្លូវការរបស់ក្រុមហ៊ុនយើងខ្ញុំ ហើយបុគ្គលិកផ្នែកបម្រើសេវាអតិថិជនរបស់យើងខ្ញុំក៏បានធ្វើការឆ្លើយតប និងបំភ្លឺតាមនោះផងដែរ។ URL សម្រាប់ Facebook Page ផ្លូវការរបស់យើងខ្ញុំ គឺ៖WWW.FACEBOOK.COM/PRINCEREALESTATEGROUP

       4. យើងខ្ញុំយល់ពីកង្វល់របស់អ្នកសារព័ត៌មាន ក្នុងការរាយការណ៍អំពីព្រឹត្តិការណ៍ខុសច្បាប់នេះ ក៏ដូចជាផលប្រយោជន៍សាធារណៈផងដែរ។ ក្រុមការងារយើងខ្ញុំសង្ឃឹមយ៉ាងស្មោះស្ម័គ្រថា បណ្តាញប្រព័ន្ធផ្សព្វផ្សាយនឹងកត់សម្គាល់អំពីការបំភ្លឺមួយនេះ និងសូមថ្លែងអំណរគុណចំពោះការយល់ដឹងរបស់អ្នកទាំងអស់គ្នាអំពីព្រឹត្តិការណ៍ដ៏អកុសលនេះ។

        5. ក្រុមហ៊ុនប្រឆាំងដាច់ខាតចំពោះអ្នកក្លែងបន្លំដោយប្រើប្រាស់ឈ្មោះក្រុមហ៊ុន ដើម្បីធ្វើសកម្មភាពខុសច្បាប់។ ក្រុមហ៊ុនសូមរក្សាសិទ្ធិស្របច្បាប់ទាំងអស់ ដើម្បីការពាររូបភាព និងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន។

 

ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២២

ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប


ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាមួយភ្នាក់ងារធានារ៉ាប់រងឈានមុខគេ ដើម្បីបង្កើត “របៀបរស់នៅ” ដែលអាចសម្រេចបាន និងមានសុវត្ថិភាព និងភាពងាយស្រួល ក្នុងវិស័យអចលនទ្រព្យ
ផ្សារទំនើបព្រីនស៍ និង WOWNOW ចាប់ដៃគ្នាបើកប្លង់អាជីវកម្មថ្មី