ពិធីបិទបញ្ចប់ការសាងសង់ជាន់ដំបូលអគារព្រីនស៍ ហេបភីនេស ផ្លាហ្សា ជាសក្ខីភាពនៃការបង្កើតសំណង់អគារនិមិត្តរូបមួយបន្ថែមទៀត!
2023-02-06

បន្ទាប់ពីការកសាងអស់ពេលជាយូរមក ជាមួយនឹងការចាក់បេតុងចុងក្រោយ ព្រីនស៍ ហេបភីនេស ផ្លាហ្សា បានបិទបញ្ចប់ការសាងសង់ជាន់ដំបូលអគារដូចការគ្រោងទុកនៅថ្ងៃទី 6 ខែកុម្ភៈ ឆ្នាំ 2023 នេះ។

 ពិធីបិទបញ្ចប់ការសាងសង់ជាន់ដំបូលអគារព្រីនស៍ ហេបភីនេស ផ្លាហ្សាបានចាប់ផ្តើមជាផ្លូវការនៅម៉ោង 10 ព្រឹក។ លោក Sheng Jiaqian នាយករងប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងលោក Xiao Haibo អគ្គនាយករងនៃក្រុមហ៊ុន Shanghai Baoye បានចូលរួមក្នុងពិធីនេះ ព្រមទាំងបានឡើងថ្លែងសុន្ទរកថា ដើម្បីជាសាក្ខីភាពក្នុងពិធីដ៏អស្ចារ្យនេះ។

image.png

 លោក Sheng Jiaqian បានសម្តែងការអរគុណចំពោះក្រុមហ៊ុន Shanghai Baoye និងក្រុមហ៊ុន Sinohydro ដែលជាក្រុមហ៊ុនសាងសង់របស់គម្រោងនេះនៅក្នុងសុន្ទរកថារបស់លោកផ្ទាល់។ លោកបានបន្តថា ភាពជោគជ័យនៃការបិទបញ្ចប់ការសាងសង់ជាន់ដំបូលអគារព្រីនស៍ ហេបភីនេស ផ្លាហ្សា គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់បុគ្គលិកទាំងអស់ក្នុងក្រុមហ៊ុនព្រីនស៍ ក៏ដូចជាអ្នកពាក់ព័ន្ធនឹងការងារសាងសង់នេះទាំងអស់។ ចាប់ពីដីទទេ រហូតដល់ប្លង់មេដែលពោរពេញទៅដោយការស្រមៃ រហូតដល់អគារខ្ពស់ស្កឹមស្កៃ គ្រប់ដំណាក់កាលសាងសង់នីមួយៗរបស់គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា ត្រូវបានគិតគូរយ៉ាងល្អិតល្អន់និងបានកសាងយ៉ាងផ្ចិតផ្ចង់។ រាល់ចំណុចនីមួយៗបានបង្ហាញពីស្នាដៃដ៏ប៉ិនប្រសប់របស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប  រាល់ឥដ្ឋ និងក្បឿងនីមួយៗត្រូវបានសាងសង់ឡើងដើម្បីបំពេញតាមការសន្យាលើគុណភាពសំណង់សម្រាប់ម្ចាស់ផ្ទះគ្រប់រូប។ ព្រីនស៍ ហេបភីនេស ផ្លាហ្សា ជាគម្រោងដ៏សំខាន់មួយនៅក្នុងប្លង់ផែនការរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ហើយក៏ជាគម្រោងដ៏សំខាន់មួយ ដែលបានទាញយកអត្ថប្រយោជន៍ពីនិន្នាការអភិវឌ្ឍន៍នៃ "តំបន់ភាគខាងត្បូងនៃទីក្រុងភ្នំពេញ" ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងដល់អាជីវកម្ម និងការរស់នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម ភ្នំពេញ CBD

image.png

 យោងតាមព័ត៌មានបានឲ្យដឹងថា ដោយផ្អែកលើការអនុវត្តបេសកកម្មសាជីវកម្ម "កសាងជីវិតឲ្យកាន់តែប្រសើរ" របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ព្រីនស៍ ហេបភីនីស ផ្លាហ្សា ក៏បាននិងកំពុងបន្តស្វែងយល់ពីតម្រូវការរបស់អតិថិជន ក៏ដូចជាស្វែងយល់ពីចំណូលចិត្តនិងការរស់នៅរបស់យុវវ័យសម័យថ្មីក្នុងទីក្រុងផងដែរ។ ដោយពិចារណាទៅលើកន្លែងដែលមានមុខងារច្រើននិងចម្រុះបែបក្នុងជីវិតរស់នៅប្រចាំថ្ងៃ ក្រុមហ៊ុនបានដាក់លក់នូវប្រភេទខុនដូជាច្រើនប្រភេទដែលមានទំហំចាប់ពី 32-247  រូមមានខុនដូបន្ទប់ស្ទូឌីយ៉ូ បន្ទប់គេងមួយ និងបន្ទប់គេងពីរ។ល។ ដែលអាចបំពេញនូវរាល់តម្រូវការស្នាក់នៅរបស់អតិថិជន។ បន្ថែមពីលើតម្រូវការមូលដ្ឋាននៃការស្នាក់នៅ ព្រីនស៍ ហេបភីនីស ផ្លាហ្សា បានសង្កត់ធ្ងន់បន្ថែមលើគំរូជីវិតយុវវ័យដែលមាន "ភាពថ្មីស្រស់ + ទំនាក់ទំនង + ការលូតលាស់" ដែលធ្វើឲ្យយុវជនក្នុងទីក្រុងភ្នំពេញអាចរីករាយជាមួយនឹងជីវិតដែលមានក្តីសុខពិតៗ។

 

ព្រីនស៍ ហេបភីនីស ផ្លាហ្សា ក៏បានធ្វើការកែលម្អប្រភេទខុនដូស្របតាមតម្រូវការជាក់ស្តែងផងដែរ ជាក់ស្តែងបានដាក់ចេញនូវប្រភេទខុនដូថ្មីប្រកបដោយភាពច្នៃប្រឌិតខ្ពស់។ ប្រភេទខុនដូ A1 និង A2 អាចផ្លាស់ប្តូរទៅជាបន្ទប់គេងពីរតាមរយៈការឌីហ្សាញឡើងវិញ ដោយរួមបញ្ចូលគ្នាទៅជាខុនដូតែមួយដែលមានបន្ទប់គេងពីរនិងមានទំហំ 76  ប្រភេទខុនដូថ្មីនេះគឺមានការពេញនិយមយ៉ាងខ្លាំង ព្រោះមិនទាន់មានប្រភេទខុនដូបែបនេះនៅលើទីផ្សារនាពេលបច្ចុប្បន្ននេះនៅឡើយទេ ហើយក៏មានតម្លៃសមរម្យផងដែរ។

 

ជាមួយគ្នានេះ គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា ក៏មានផ្តល់គោលការណ៍លក់ដែលមានលក្ខខណ្ឌងាយស្រួលនិងការបញ្ចុះតម្លៃពិសេស ដើម្បីជួយសម្រួលដល់អតិថិជនក្នុងការទិញផ្ទះផងដែរ។ ទិញផ្ទះឥឡូវនេះ លោកអ្នកអាចបង់ប្រាក់ដំបូងចំនួន 20% ក្នុងរយៈពេល 6 ខែសម្រាប់ផ្ទះគ្រប់ប្រភេទ ហើយក៏អាចទទួលបានការបង់រំលស់រយៈពេលវែងពីក្រុមហ៊ុនអភិវឌ្ឍន៍ផងដែរ។ 

image.png

 



ក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន ចាប់ផ្តើមគម្រោងសាងសង់ទីក្រុងឆ្នេរកម្សាន្តថ្មី BAY OF LIGHTS នៅលើផ្ទៃដី ៩៣៤ហិចតា
ការកម្សាន្តយ៉ាងច្រើនសប្បូរបែប! Q-BOX ផ្តល់ភាពរីករាយពេលចុងសប្តាហ៍!