កម្មវិធីសប្បុរសធម៌លើកដំបូងរបស់មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ “កុមារជាក្តីសង្ឃឹម” ត្រូវបានបញ្ចប់ដោយជោគជ័យ
2023-06-29

នៅថ្ងៃទី 28 ខែមិថុនា មជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ និងមូលនិធិព្រីនស៍ បាននាំកុមារតូចៗដែលមកពីអង្គការមកលេងកម្សាន្តនៅក្នុងសួនកម្សាន្តរបស់ខ្លួន ព្រមទាំងបានបរិច្ចាគសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជាច្រើនដល់កុមារទាំងនោះ ក្នុងគោលបំណងចូលរួមលើកកម្ពស់ការងារថែទាំកុមារក្រីក្រថែមមួយកម្រិតទៀត។

IMG_0471.jpg

នៅព្រឹកថ្ងៃដដែលនោះ កុមារចំនួន 150នាក់ដែលមកពីអង្គការសប្បុរសធម៌ Les Restaurants des Enfants បានចូលក្នុងសួនកម្សាន្តក្រោមការដឹកនាំរបស់បុគ្គលិកព្រីនស៍ ម៉ាណ័រ។

photo_2023-06-28_17-48-45.jpg

ក្រោមការដឹកនាំរបស់បុគ្គលិកព្រីនស៍ ម៉ាណ័រ កុមារតូចៗទាំងអស់ត្រូវបានបែងចែកជាក្រុមៗ ដើម្បីទទួលយកបទពិសោធន៍នៃកន្លែងកម្សាន្តជាបន្តបន្ទាប់។ មួយសន្ទុះក្រោយមក សំឡេងសើចសប្បាយរបស់ក្មេងៗបានលាន់លឺឡើងមកពីជុំវិញសួន ហើយទឹកមុខរបស់ក្មេងៗទាំងអស់ពោរពេញដោយស្នាមញញឹម។

photo_2023-06-28_17-52-05.jpg

បន្ទាប់ពីភាពសប្បាយរីករាយពេញមួយព្រឹករួច ព្រីនស៍ ម៉ាណ័របានរៀបចំអាហារប៊ូហ្វេដែលមានគ្រប់រសជាតិ និងសប្បូរដោយអាហារូបត្ថម្ភដល់កុមារតូចៗទាំងអស់ ដែលក្នុងនោះរួមមានអាហារក្តៅៗ អាហារញ៉ាំ ស៊ុប ភេសជ្ជៈ ផ្លែឈើ និងមុខម្ហូបជាច្រើនទៀត។ កុមារទាំងអស់អាចទទួលទានអាហារឆ្ងាញ់ៗតាមតម្រូវការរបស់ខ្លួន ក្នុងបរិយាកាសប្រកបដោយផាសុកភាព និងសប្បាយរីករាយ។

1J2A4472.jpg

បន្ទាប់ពីសម្រាករួច ជាពេលវេលាដែលកុមារអាចលេងសប្បាយដោយសេរី ដូចជាការស្វែងយល់ពិភពលោកថ្មីក្នុងសួនព្រីនស៍ ម៉ាណ័រ។ ហើយកុមារខ្លះទៀតបានជ្រើសរើសទៅលេងជិះឡានបុកគ្នា សេះវិល កៅអីហោះ កន្ត្រក់វិល ឡានប្រណាំង go-karts និងសួនទឹក។ល។ ហើយក៏មានក្មេងៗខ្លះជ្រើសរើសគូសគំនូរនិងអានសៀវភៅរូបភាពក្នុងបន្ទប់ផងដែរ។

1J2A4432.jpg

ដោយមើលឃើញទឹកមុខញញឹមរបស់ក្មេងៗ អ្នកទទួលខុសត្រូវនៃព្រីនស៍ ម៉ាណ័រ បាននិយាយថា កម្មវិធីលើកនេះបាននាំមកនូវភាពសប្បាយរីករាយដល់កុមារតូចៗដែលមានជីវភាពក្រីក្រ ហើយក៏ឱ្យកុមារទាំងនោះដឹងថា សង្គមនេះនៅតែមានមនុស្សជាច្រើនដែលនៅយកចិត្តទុកដាក់លើពួកគេ។

photo_2023-06-29_09-59-03 (2).jpg

យើងមិនមែនធ្វើតែកម្មវិធីសប្បុរសធម៌លើកនេះម្តងទេ។ ព្រីនស៍ ម៉ាណ័រ និងមូលនិធិព្រីនស៍ នឹងបន្តរៀបចំកម្មវិធីសប្បុរសធម៌ជារៀងរាល់ខែពេលមួយឆ្នាំនេះ។

photo_2023-06-29_09-59-02.jpg

ជំហានបន្ទាប់ ព្រីនស៍ ម៉ាណ័រ នឹងបន្តយកចិត្តទុកដាក់លើកុមារដែលមានជីវភាពក្រីក្រ ដើម្បីបង្ហាញពីក្តីស្រឡាញ់ និងក្តីសង្ឃឹម បញ្ច្រាបផ្នត់គំនិតវិជ្ជមាន ផ្សព្វផ្សាយគ្រាប់ពូជនៃក្តីស្រឡាញ់ និងជួយឱ្យកុមារធំឡើងដោយមានសុខភាពល្អ និងពោរពេញដោយភាពសប្បាយរីករាយ។

ប្រសិនបើអង្គការ ឬក្រុមហ៊ុនមានបំណងរៀបចំកម្មវិធីសប្បុរសធម៌បែបនេះ អាចធ្វើការទំនាក់ទំនងមកព្រីនស៍ ម៉ាណ័រ បានតាមរយៈលេខទូរស័ព្ទ៖ 855 (0)93 931 555 / 093 939 080 (ខ្មែរ/អង់គ្លេស/ចិន)

អំពីព្រីនស៍ រៀល អ៊ីស្ទេត គ្រុប

ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប ខូអិលធីឌី គឺជាសមាជិកនៃក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប ដែលជាក្រុមហ៊ុនសម្ព័ន្ធទទួលបានពានរង្វាន់ឈានមុខគេនៅកម្ពុជា។ បង្កើតឡើងក្នុងប្រទេសកម្ពុជាក្នុងខែមីនា ឆ្នាំ២០១៥ ក្រុមហ៊ុននេះបានចូលរួមជាចម្បងនៅក្នុងការអភិវឌ្ឍអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ដែលទីផ្សារអចលនទ្រព្យកំពុងរីកចម្រើនក្នុងល្បឿនមួយដែលមិនគួរឱ្យជឿ។

ជាមួយនឹងវិសាលភាពដ៏ទូលំទូលាយនៃប្រតិបត្តិការ និងប្រកាន់ខ្ជាប់នូវទស្សនវិជ្ជា និងចក្ខុវិស័យរបស់សាជីវកម្មនៃ «ការកសាងជីវិតកាន់តែប្រសើរ» ព្រីនស៍ រៀល អ៊ី ស្ទេត គ្រុប ត្រូវបានទទួលស្គាល់ថាជាសហគ្រាសឈានមុខគេនៅក្នុងវិស័យឧស្សាហកម្មរបស់កម្ពុជា។

អំពីមជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ

ព្រីនស៍ ម៉ាន័រ គឺជាមជ្ឈមណ្ឌលកម្សាន្តបែបចម្រុះ ជាមួយនឹងរមណីយដ្ឋានអេកូ ដែលមានទីតាំងនៅតាមដងទន្លេមេគង្គ ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។

មានទំហំ ១៣៦,០០០ ម៉ែត្រការ៉េ ដែលអាចផ្ទុកអ្នកទស្សនា និងចូលរួមលេងបានរហូតទៅដល់ ៨ ពាន់ នាក់។  ហើយមជ្ឈមណ្ឌលកម្សាន្តនេះ គឺជាកន្លែងកម្សាន្តដែលមានកន្ត្រកវិលខ្ពស់ជាងគេក្នុងប្រទេសកម្ពុជា និងមានទីលានជិះឡានប្រណាំងតូច សួនទឹកដែលមានផ្ទះឈើបែបបុរាណខ្មែរសម្រាប់ការសម្រាកលំហែកាយ និងតង់បោះលេង។


ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ឈ្នះពានរង្វាន់ចំនួនបី ក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំលើកទីបួន
គុណភាព ជាកម្លាំងចលករនៃការអភិវឌ្ឍលំនៅឋាន ទិវាសារព័ត៌មានប្រចាំឆ្នាំ 2023 របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានបញ្ចប់ដោយជោគជ័យ