សណ្ឋាគារព្រីនស៍ ថាម ហូថេល គឺជាគម្រោងសណ្ឋាគារមួយដែលគ្រប់គ្រងដោយក្រុមហ៊ុនជីស៊ូ អ៊ិនវេសមេន ឯ.ក ដែលមានទីតាំងស្ថិតនៅតាមបណ្តោយដងវិថីចម្បងនៃក្រុងព្រះសីហនុដែលជាទីក្រុងធំទីពីរនៅព្រះរាជាណាចក្រកម្ពុជា។ សណ្ឋាគារព្រីនស៍ ថាម ហូថេល គឺជាសណ្ឋាគារលំដាប់ផ្កាយប្រាំដ៏ប្រណីត ដោយរួមបញ្ចូលទេសចរណ៍ សាលប្រជុំធុរកិច្ច ភោជនីយដ្ឋាន និងលំហែកម្សាន្តនៅកន្លែងតែមួយ។ នៅទីនេះ លោកអ្នកអាចរីករាយជាមួយទំនៀមទំលាប់អាស៊ីអាគ្នេយ៍ និងគយគន់ទេសភាពដ៏ស្រស់ស្អាតដែលអាចប្រៀបបានទៅនឹងកោះម៉ាល់ឌីវ កោះភូកេត និងឆ្នេរឈូងសមុទ្រថៃ ។
សណ្ឋាគារព្រីនស៍ ថាម ហូថេលមានបន្ទប់ប្រណីតជាប់សមុទ្រជិត ២០០ បន្ទប់/យូនីត។ លោកអ្នកអាចគយគន់ទេសភាពសមុទ្រដ៏ស្រស់ស្អាតនិងរីករាយជាមួយការស្នាក់នៅប្រកបដោយផាសុកភាព។
នៅក្នុងសណ្ឋាគារមានភោជនីយដ្ឋានចិន សាលជប់លៀង ភោជនីយដ្ឋានអឺរ៉ុប និងBarនៅសាលទទួលភ្ញៀវ ដែលអនុញ្ញាតឲ្យលោកអ្នកភ្លក់រសជាតិអាហារដ៏ឈ្ងុយឆ្ងាញ់ ជាមួយទេសភាពឆ្នេរសមុទ្រដ៏ស្រស់ស្អាត។
សណ្ឋាគារយើងខ្ញុំក៏មានកន្លែងហាត់ប្រាណ កន្លែងកម្សាន្ត និងអាងហែលទឹក។ល។ ដែលធ្វើឲ្យភ្ញៀវរីករាយនឹងអារម្មណ៍ធូរស្រាលបន្ទាប់ពីជីវិតដ៏មមាញឹក ហើយបំបាត់ភាពនឿយហត់ទាំងឡាយក្នុងការធ្វើដំណើរ
ទូរស័ព្ទ៖ +៨៥៥ ១៨៥៨៥៥៥៥៥
អាសយដ្ឋាន ៖ ផ្ទះលេខ១០៥ ផ្លូវឯករាជ្យ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា