ភោជនីយដ្ឋានព្រីនស៍ អាហារគ្រឿងសមុទ្រស្រស់ គឺជាគម្រោងដំណាក់កាលទី១នៃគម្រោងសណ្ឋាគារ កោះរតនៈ ដែលបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់នៅចុងឆ្នាំ ២០១៨ និងត្រូវបានគ្រប់គ្រងដោយព្រីនស៍ ក្លឹបដែលស្ថិតក្រោមការគ្រប់គ្រងនៃអតីតក្រុមហ៊ុនព្រីនស៍ ថាម ហូថេល មេនេចមេន ឯ.ក នៅខែកញ្ញា ឆ្នាំ ២០១៩។ នៅខែធ្នូ ឆ្នាំដដែល ក្រុមហ៊ុន ព្រីនស៍ ថាម ហូថេល មេនេចមេន ឯ.ក ត្រូវបានរំលាយ ហើយប្រតិបត្តិការភោជនីយដ្ឋានត្រូវបានគ្រប់គ្រងដោយសណ្ឋាគារ កោះរតនៈ (ការងារគ្រប់គ្រងរដ្ឋបាលនិងការប្រកាសសារពើពន្ធទទួលបន្ទុកដោយព្រីនស៍ ក្លឹប) ។ ភោជនីយដ្ឋានព្រីនស៍ អាហារគ្រឿងសមុទ្រស្រស់ មានទីតាំងស្ថិតនៅតាមឆ្នេរសមុទ្រកោះរតនៈ ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា។ នៅទីនេះ មានទេសភាពឆ្នេរសមុទ្រដ៏ស្រស់ស្អាត ក៏ដូចជាអាហារនិងស្រាក្រហមដ៏ឈ្ងុយឆ្ងាញ់។ ភោជនីយដ្ឋានព្រីនស៍ អាហារគ្រឿងសមុទ្រស្រស់មានបន្ទប់ខ្នាតតូច ខ្នាតមធ្យម និងខ្នាតធំនៅតាមមាត់សមុទ្រចំនួន ១០ បន្ទប់ ព្រមទាំងមានកន្លែងអង្គុយចំនួន២៥០ ក្នុងសាលធំ និងរង្គសាលបើកចំហ ។ ចំណែកអាហារវិញភាគច្រើនជាអាហារចិន អាហារខិ និងអាហារសមុទ្រស្រស់ៗ ដែលមានគុណភាពខ្ពស់ជាមួយនិងតំលៃថោកសមរម្យ គួបផ្សំនឹងសេវាកម្មល្អឥតខ្ចោះដើម្បីបម្រើភ្ញៀវទេសចរមកពីជុំវិញពិភពលោក ។
Prince Theme Resort គឹជាគម្រោងដំណាក់កាលទី២នៃគម្រោងសណ្ឋាគារ កោះរតនៈ ដែលមានទីតាំងស្ថិតនៅលើកោះរតនៈដែលជាកោះដ៏ស្រស់ស្អាត ក្នុងខេត្តព្រះសីហនុ និងជាសណ្ឋាគារវិសម្សកាលនិងទេសចរណ៍ដ៏ពិសេសមួយដែលតុបតែងតាមរចនាបថឧស្សាហកម្ម។ Prince Theme Resort មានផ្ទៃក្រឡាសំណង់សរុប ១៤៨២៥ ម៉ែត្រការ៉េ និងមានបន្ទប់សរុបចំនួន ២១២ បន្ទប់ដែលមានបំពាក់មុខងារគ្រប់គ្រាន់ និងមានរូបរាងប្លែកៗ ក្នុងនោះរួមមានបន្ទប់កុងតឺន័រចំនួន ១៥៥បន្ទប់ បន្ទប់រថយន្តចំនួន៣៤បន្ទប់ និងវីឡានៅតាមមាត់សមុទ្រចំនួន ៦ ខ្នង (សរុប ២៤ បន្ទប់) ។ ក្រៅពីនេះ Prince Theme Resort ក៏មានផ្តល់ជូនផងដែរនូវអាងហែលទឹកនិងភោជនីយដ្ឋានព្រីនស៍ អាហារគ្រឿងសមុទ្រស្រស់ ដែលផ្តល់ជូននូវមុខម្ហូបយ៉ាងសម្បូរបែប។ Prince Theme Resort ជាកន្លែងក្នុងក្តីស្រមៃសម្រាប់ការលំហែកាយ និងការធ្វើដំណើរជាក្រុម ក៏ដូចជាការថតរូបដ៏ស្រស់ស្អាតផងដែរ។
TEL:+(855)0965755555