មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ ជាគម្រោងមជ្ឈមណ្ឌលកម្សាន្តលក្ខណៈចម្រុះដំបូងគេនៅភ្នំពេញ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គនៃប្រទេសកម្ពុជា និងក្រោមការវិនិយោគដ៏ធំសម្បើមរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប។ មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រគ្របដណ្តប់លើផ្ទៃដី ១៣៦០០០ ម៉ែត្រការ៉េ និងមានចម្ងាយត្រឹមតែ ៣០ នាទីប៉ុណ្ណោះពីចំណុចកណ្តាលនៃទីក្រុងភ្នំពេញ ដែលមានផ្តល់ជូនផងដែរនូវចំណតរថយន្ត កំពង់ផែ និងចំណតឧទ្ធម្ភាគចក្រ។

មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ ទាំងមូលអាចផ្ទុកភ្ញៀវទេសចរបានរហូតដល់ទៅ ៨០០០ នាក់ក្នុងពេលតែមួយ។ ក្នុងមជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ មានគម្រោងកម្សាន្តដូចជា កន្ត្រកវិល “ភ្នំពេញ អាយ” ដែលមានកម្ពស់ ៨៨ ម៉ែត្រដំបូងបង្អស់នៅកម្ពុជា ទីលានប្រណាំងឡាន Go kart បែបស្តង់ដារ និងសួនទឹកខ្នាតធំ សួនកសិកម្មធម្មជាតិ និងកន្លែងកម្សាន្តជាច្រើនទៀត។ លើសពីនេះទៀត ក៏មានផងដែរនូវផ្ទះវីឡាឈើបែបខ្មែរយ៉ាងប្រណិត ជំរុំមើលផ្កាយ និងភោជនីយដ្ឋានចំនួន ៤ ដែលមានអាហារសម្រន់ខ្មែរ អាហារប៊ូហ្វេ សាច់អាំង និងមុខម្ហូបច្នៃលក្ខណៈ VIP។ មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ គឺជាសួនកម្សាន្តចម្រុះសម្រាប់សម្រាកលម្ហែ ដែលរួមបញ្ចូលការកម្សាន្ត ការសម្រាកលម្ហែកាយ សួនកុមារ សួនកសិកម្មទំនើប និងសួនវរជន ដែលនេះមិនត្រឹមតែបំពេញតម្រូវការនៃភ្ញៀវទេសចរក្នុងគ្រប់ស្រទាប់ជាន់ថ្នាក់ប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យភ្ញៀវទេសចរគ្រប់វ័យអាចរកឃើញសួនកម្សាន្តសម្រាប់ខ្លួនឯងផ្ទាល់ផងដែរ។





ការបង្ហាញគម្រោងពាក់ព័ន្ធ

មជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ បែងចែកជាពីរដំណាក់កាលធំៗ គឺគម្រោងដំណាក់កាលទីមួយបានបើកដំណើរការទទួលភ្ញៀវនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ និងគម្រោងដំណាក់កាលទីពីរបានបើកដំណើរការទទួលភ្ញៀវនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០។ 

ព្រីនស៍ ម៉ាណ័រ មានប្រធានបទធំៗចំនួន ៥ គឺ សួនកម្សាន្តសម្រាប់គ្រួសារ សួនកម្សាន្តសម្រាប់សម្រាកវិស្សមកាល សួនកម្សាន្តសម្រាប់សម្រាកលម្ហែកាយ សួនហ្វូរ៉េស្ត រីហ្សឹម និងសួនវរជន។

គម្រោងដំណាក់កាលទីមួយមានដូចជាសួនទេសភាព ហាងទំនិញប្រណិត កន្លែងសម្រាកលំហែ កន្លែងកម្សាន្តសម្រាប់ក្រុមការងារ និងតំបន់វីឡាប្រណិត ដែលសុទ្ធតែមានទេសភាពមាត់ទន្លេ និងសួនច្បារដ៏គួរឲ្យចាប់អារម្មណ៏ ជាពិសេសសមុទ្រផ្កាដ៏គួរឲ្យទាក់ទាញដែលពោរពេញទៅដោយដើមឈើបៃតង ក៏ដូចជាផ្សាររាត្រីដ៏អ៊ូអរផងដែរ ដែលផ្តល់នូវបទពិសោធន៍ជីវិតដ៏ល្អប្រសើរសម្រាប់វរជន និងធុរជនគ្រប់ជាន់ថ្នាក់។

គម្រោងដំណាក់កាលទីពីរមានបន្ថែមនូវកន្ត្រកវិល “ភ្នំពេញ អាយ” ដែលមានកម្ពស់ ៨៨ ម៉ែត្រដំបូងបង្អស់នៅកម្ពុជា សួនទឹក “ព្រីនស៍ វ៉តធើផាក” ដែលគ្របដណ្តប់លើផ្ទៃដីចំនួន១ម៉ឺនម៉ែត្រការ៉េ ទីលានឡានប្រណាំង Go kart តាមស្តង់ដារបច្ចេកទេសខ្ពស់ រួមនិងសួនកសិកម្មទំនើបផងដែរ ដែលបង្កើតបាននូវទីក្រុងដ៏ពិសេសមួយដែលមានលក្ខណៈបែបផែនអភិវឌ្ឍន៍ចម្រុះដែលរួមបញ្ចូលគ្នានូវកសិកម្មទំនើប ទេសចរណ៍កម្សាន្ត និងសហគមន៍រុក្ខជាតិបៃតង។



Prince Manor Resort


ឧបករណ៍កម្សាន្តទាំង ៧ ក្នុងសួនកម្សាន្តសម្រាប់កុមារ៖ កៅអីហោះ ឧបករណ៍ជិះទម្លាក់ ឡានបុកគ្នា ទូកចោរសមុទ្រ សេះវិល ល្បែងឡើងជញ្ជាំង និងឧបករណ៍កន្ត្រាក់ឌីស្គូ។


Flying Chair玩偶.jpgViking Boat


កន្ត្រកវិល " ភ្នំពេញ អាយ " កម្ពស់រហូតដល់ ៨៨ ម៉ែត្រដែលខ្ពស់ជាងគេនៅកម្ពុជា អាចគយគន់ទេសភាពដ៏ស្រស់ស្អាតនៃទន្លេមេគង្គ។


Ferris WheelFerris Wheel night view


ទីលានឡានប្រណាំង Go kart តាមស្តង់ដារបច្ចេកទេសខ្ពស់៖ ដែលអាចឲ្យលោកអ្នកទទួលបានបទពិសោធន៍ល្បឿនលឿនដ៏អស្ចារ្យនិងរន្ធត់ផងដែរ។


GO KartGO Kart


ពិភពសួនទឹកព្រីនស៍ វ៉តធើផាក៖ ស្ថិតតាមបណ្តោយនៃទន្លេមេគង្គដែលមានបរិយាកាសស្រស់ស្រាយ និងអាចទទួលយកបទពិសោធន៍ដ៏អស្ចារ្យពីសួនទឹកជាមួយគ្រួសាររបស់លោកអ្នក។


Water ParkWater Park


សួនកសិកម្មទំនើប៖ រីករាយក្នុងការបេះភ្លក់បន្លែផ្លែឈើដ៏សំបូរបែបជាមួយនឹងមិតភ្តិនិងគ្រួសាររបស់លោកអ្នក។


Eco-agricultureEco-agriculture


"វីឡាឈើប្រណិតរចនាបថខ្មែរ" និងជំរុំមើលផ្កាយដែលមានលក្ខណៈពិសេស៖ មានផ្តល់ជូនជាសម្ភារលំដាប់សណ្ឋាគារផ្កាយប្រាំ តែទទួលយកបទពិសោធន៍បែបធម្មជាតិផ្សេងៗគ្នា ដើម្បីផ្លាស់ប្តូរជីវិតទីក្រុងដែលគួរឲ្យធុញទ្រាន់ដោយបន្ថែមរសជាតិឲ្យជីវិតកាន់តែមានភាពស្រស់ស្រាយនិងរស់រវើក

                                     

Khmer VillaCamping


អាហារដ៏ឈ្ងុយឆ្ងាញ់និងមានផាសុកភាព៖ ភោជនីយដ្ឋានព្រីនស៍ ភោជនីយដ្ឋានVIP សាលជប់លៀងកន្ត្រកវិល ស្គាយបារ ហាងកាហ្វេ និងហាងនំ នឹងធ្វើឲ្យលោកអ្នកអាចភ្លក់នូវអាហាររសជាតិប្លែកៗតាមតំបន់ផ្សេងៗផងដែរ។


VIP private dining  roomwater park restaurant.jpg


សូមរីករាយដោយក្តីស្រឡាញ់ 

សូមទាក់ទងមកកាន់យើងខ្ញុំតាមរយៈ

លេខទូរស័ព្ទ៖ +855093 931 555

អ៊ីម៉ែល៖ servicecenter@princemanors.com

Facebook៖ Prince Manor Resort

អាសយដ្ឋាន៖ ផ្លូវជាតិលេខ1(គីឡូម៉ែត្រលេខ24) ភូមិដីឥដ្ឋកោះផុស2 ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល