ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា
មជ្ឈមណ្ឌលរស់នៅបែបទីក្រុងទំហំ 20 ម៉ឺនម៉ែត្រការ៉េ
អគារពាណិជ្ជកម្មដែលល្បីបំផុតនៅភ្នំពេញ និងស្ថិតនៅចំចំណុចប្រសព្វនៃខណ្ឌទាំងបី
គម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា គឺជាគម្រោងដែលមានទីតាំងស្ថិតនៅចំណុចប្រសព្វនៃខណ្ឌទាំងបី គឺខណ្ឌសែនសុខ ខណ្ឌទួលគោក និងខណ្ឌមានជ័យ ដែលក្នុងរយៈចម្ងាយ 3 គីឡូម៉ែត្រ ហ៊ុមព័ទ្ធទៅដោយផ្សារទំនើប សាលារៀន មន្ទីរពេទ្យ អគារការិយាល័យ និងស្ថាប័នរដ្ឋសំខាន់ៗជាច្រើនទៀត។
ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ដែលមានចម្ងាយត្រឹមតែ 15 នាទីប៉ុណ្ណោះពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងរាជាយស្ម័យយានកម្ពុជា។ លើសពីនេះ ជុំវិញគម្រោងក៏ប្រជុំទៅដោយស្ថាប័នរដ្ឋជាច្រើនដូចជា ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម សាលារាជធានីភ្នំពេញ អគ្គនាយកដ្ឋានពន្ធដារ និងក្រសួងការពារជាតិ ព្រមទាំងមានផ្សារទំនើប និងសាលាល្បីៗជាច្រើនផងដែរដូចជាផ្សារទំនើប Phnom Penh Mega Mall ផ្សារទំនើប TK Avenue សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានភាសាបរទេស និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ល។ ម្យ៉ាងវិញទៀត ក៏មានមន្ទីរព្យាបាលលំដាប់កំពូលផងដែរដូចជាមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និងមន្ទីរពេទ្យកុមារជាតិ។ល។ ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា ជាគម្រោងដែលស្ថិតនៅតំបន់ដែលមាននូវធនធាននិងសេវាកម្មគ្រប់ប្រភេទ ព្រមទាំងពោរពេញទៅដោយសក្តានុពលបំផុតនៅភ្នំពេញ។
មជ្ឈមណ្ឌលរស់នៅបែបច្រកចេញចូលតែមួយ ដែលស្ថិតនៅចំកណ្តាលនៃរាជធានីភ្នំពេញ
ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា គឺជាគម្រោងអគារពហុមុខងារដំបូងគេបង្អស់នៅភ្នំពេញ ដែលមានទំហំសរុបរហូតដល់ 20 ម៉ឺនម៉ែត្រការ៉េ និងរួមបញ្ចូលនូវប្រភេទអាជីវកម្មជាច្រើន ដូចជា អគារការិយាល័យលំដាប់ 5A ខុនដូលំដាប់ផ្កាយ និងអគារពាណិជ្ជកម្ម ដែលផ្តល់ជូននូវបទពិសោធន៍រស់នៅថ្មីបែបច្រកចេញចូលតែមួយដែលមានទាំងកន្លែងធុរកិច្ច ផ្សារទំនើប ភោជនីយដ្ឋាន កន្លែងកម្សាន្ត និងលំហែកាយ។ ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា បង្កើតនូវជីវិតរស់នៅបែបថ្មី ដែលពោរពេញទៅដោយភាពទាក់ទាញ ផាសុកភាព សុវត្ថិភាព និងល្អដាច់គេនៅភ្នំពេញនាពេលអនាគត។
ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា មានផ្តល់ជូននូវអគារការិយាល័យលំដាប់ 5A ទំហំ 6.3 ម៉ឺនម៉ែត្រការ៉េ ជាមួយនឹងលក្ខណៈបច្ចេកទេសទំនើប និងមានទំហំធំទូលាយ ហើយបន្ទប់ការិយាល័យមិនមានដង់ស៊ីតេខ្ពស់ ដែលបង្កើតបានជាចង្កោមការិយាល័យទំនើបបំផុតនៅភ្នំពេញ ដែលនឹងនាំមុខគេក្នុងយុគសម័យធុរកិច្ចថ្មីនៅភ្នំពេញ។ គម្រោងនេះបានបង្កើតប្លង់ពាណិជ្ជកម្មថ្មីដែលមានទម្រង់អាជីវកម្មផ្សេងគ្នាចំនួនបីជាន់ ដោយរួមបញ្ចូលនូវការលក់រាយ និងការកម្សាន្ត ក៏ដូចជាបង្កើតវិថីពាណិជ្ជកម្មដ៏សម្បូរបែបមួយដែលមានផ្តល់ជូននូវម្ហូបអាហារ ភេសជ្ជៈ ការលេងកម្សាន្ត និងការដើរទិញទំនិញក្នុងកន្លែងតែមួយផងដែរ។
ជាមួយគ្នានេះ ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា ក៏មានផ្តល់ជូននូវខុនដូប្រណីតលំដាប់ផ្កាយស្តង់ដារអន្តរជាតិ ដែលមានទំហំចាប់ពី 107 ដល់ 157㎡ និងមានផ្តល់ជូននូវសេវាកម្មគ្រប់គ្រងនិងបរិក្ខារគាំទ្របែបសណ្ឋាគារលំដាប់ផ្កាយ ដូចជាក្លឹបហាត់ប្រាណលំដាប់ផ្កាយ អាងហែលទឹកធំទូលាយ និងរចនាសម្ព័ន្ធប្រណីតៗ ។ លើសពីនេះ ក៏មាននូវសេវាកម្មសន្តិសុខពេញ 24 ម៉ោង ដើម្បីផ្តល់ជូនលោកអ្នកនូវបទពិសោធន៍សេវាកម្មដែលមានគុណភាពខ្ពស់។ ការរចនាត្រូវបានអនុវត្តប្រកបដោយភាពច្នៃប្រឌិត ដែលបញ្ចូលនូវមុខងារផ្សេងៗទៀតដែលមានលក្ខណៈឯករាជ្យដូចជាផ្ទះបាយ បន្ទប់ទទួលភ្ញៀវ និងបន្ទប់ទឹក ដែលឆ្លើយតបយ៉ាងពេញលេញទៅនឹងតម្រូវការនៃការរស់នៅប្រចាំថ្ងៃ និងតម្រូវការធុរកិច្ចផងដែរ។ ទីនេះ ជាជម្រើសល្អបំផុតសម្រាប់ការស្នាក់នៅ និងការវិនិយោគនៅភ្នំពេញ!