ព្រីនស៍ ហេបភីនេស ផ្លាហ្សា
លំនៅឋានបែបយុវវ័យលក្ខណៈអន្តរជាតិ CBD ដែលមានទំហំ 22 ម៉ឺនម៉ែត្រការ៉េ
គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា មានទីតាំងស្ថិតនៅតំបន់ស្នូលនៃគម្រោងព្រីនស៍ ស៊ីប៊ីឌី ដែលនឹងរួមគ្នាជាមួយមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា (ដំណាក់កាលទី 1) ព្រីនស៍ ម៉ូឌើន ផ្លាហ្សា (ដំណាក់កាលទី 2) និងព្រីនស៍ ថាម ផ្លាហ្សា (ស្ថិតក្នុងផែនការ) ដើម្បីបង្កើតបានជាសំណង់អគារនិមិត្តរូបនៃទីក្រុងភ្នំពេញ ។
ព្រីនស៍ ហេបភីនេស ផ្លាហ្សា មានទីតាំងស្ថិតនៅខណ្ឌចំការមន ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងជាតំបន់រដ្ឋបាលសំខាន់បំផុតក្នុងរាជធានីភ្នំពេញ ព្រមទាំងជាតំបន់ដែលមានតម្លៃអចលនទ្រព្យខ្ពស់បំផុតនៅកម្ពុជា។ ទីនេះប្រមូលផ្តុំទៅដោយសំណង់និមិត្តរូបសំខាន់ៗជាច្រើនដូចជា វិមានឯករាជ្យ សារមន្ទីរជាតិ ព្រះបរមរាជវាំង ព្រមទាំងជាតំបន់ដែលប្រជុំទៅដោយស្ថានទូតនានាដូចជាស្ថានទូតអូស្ត្រាលី ស្ថានទូតជប៉ុន ស្ថានឯកអគ្គរាជទូតថៃ ស្ថានទូតសហព័ន្ធរុស្ស៊ី និងស្ថានទូតម៉ាឡេស៊ី។ល។ សន្ទុះរីកចម្រើនយ៉ាងខ្លាំងក្លារបស់ប្រទេសកម្ពុជា បានទាក់ទាញវិនិយោគិនបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់ឲ្យចូលមកកម្ពុជា និងបានធ្វើឲ្យទីក្រុងភ្នំពេញក្លាយជាតំបន់ស្នាក់នៅដែលទទួលការពេញនិយមបំផុត និងជាតំបន់វិនិយោគដែលមានប្រជាប្រិយភាពបំផុតនៅអាស៊ីអាគ្នេយ៍ ខណៈថ្លៃជួល និងតម្លៃអចលនទ្រព្យជាប់ចំណាត់ថ្នាក់លេខ 1 នៅកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ទីនេះ ជាទឹកដីដែលប្រកបដោយសក្តានុពលគ្មានដែនកំណត់។
ព្រីនស៍ ហេបភីនេស ផ្លាហ្សា មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ដែលជាតំបន់ប្រជុំទៅដោយពាណិជ្ជកម្មចម្រុះនិងមានភាពរុងរឿងបំផុតនៅភ្នំពេញ ហើយក៏ជាផ្លូវដែលត្រូវឆ្លងកាត់ទៅអាកាសយានដ្ឋានថ្មី និងជាទីប្រសព្វនៃមហាវិថីសំខាន់ៗទាំងបី គឺមហាវិថីព្រះមុនីវង្ស មហាវិថីយោធពលខេមរៈភូមិន្ទ(271) និងមហាវិថី សម្ដេចតេជោ ហ៊ុន សែន ដែលជាតំបន់មាសនៃចរាចរណ៍ទីក្រុង និងមានភាពអ៊ូអរបំផុតនៅភ្នំពេញ។
ព្រីនស៍ ហេបភីនេស ផ្លាហ្សា ស្ថិតក្នុងតំបន់ដែលប្រជុំទៅដោយមន្ទីរព្យាបាល និងសាលារៀនអន្តរជាតិល្បីៗជាច្រើន ដូចជាមន្ទីរពហុព្យាបាលហ្វឺសសិនធឺរ មន្ទីរពហុព្យាបាលបាយ័ន សាលាអន្តរជាតិភ្នំពេញ (ISPP) សាលាអន្តរជាតិ ផារ៉ាហ្គន (PARAGON) និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ គម្រោងនេះ ក៏ស្ថិតនៅជិតផ្សារអ៊ីអន 3 ផ្សារទំនើប PH ECO MALL ផ្សារទួលទំពូង ផ្សារធំថ្មី និងផ្សារទំនើបខ្នាតធំជាច្រើនទៀត ព្រមទាំងហ៊ុមព័ទ្ធទៅដោយសណ្ឋាគារស៊ូហ្វីតែល ភ្នំពេញ ភូគីត្រា ភោជនីយដ្ឋានទន្លេបាសាក់ និងសណ្ឋាគារណាហ្គាវើលដ៍។ ព្រីនស៍ ហេបភីនេស ផ្លាហ្សា ជាគម្រោងប្រកបដោយធនធានសម្បូរបែបដែលរួមបញ្ចូលនូវមន្ទីរព្យាបាល សេវាអប់រំ សេវាបដិសណ្ឋារកិច្ច អគារពាណិជ្ជកម្ម និងតំបន់ទេសចរណ៍ ដែលបំពេញរាល់តម្រូវការរបស់អភិជនលំដាប់ពិភពលោក ទាំងការស្នាក់នៅ ពាណិជ្ជកម្ម ការសម្រាកលម្ហែ និងការកម្សាន្ត។ ព្រីនស៍ ហេបភីនេស ផ្លាហ្សា បង្ហាញពីវឌ្ឍនភាពរបស់ទីក្រុងភ្នំពេញ។
បរិក្ខារគាំទ្រសម្បូរបែប៖ ទំនិញម៉ាកល្បី អាហារឆ្ងាញ់ៗ ផ្សារទំនើបប្រណីត ហាងលក្ខណៈពិសេស ដែលបង្កើតបានជាអគារពាណិជ្ជកម្មដែលទំនើបនិងទាន់សម័យបំផុតនៅភ្នំពេញ។
អគារស្នាក់នៅស្តង់ដារអន្តរជាតិ៖ ●សាលធំបែបសណ្ឋាគារ ●សេវាគ្រប់គ្រងអចលនទ្រព្យពេញ 24 ម៉ោង ●ខុនដូប្រណីតបែបសណ្ឋាគារ។
ទីប្រជុំនៃអភិជនលំដាប់ខ្ពស់៖ Sky Bar អាងហែលទឹក ក្លឹបហាត់ប្រាណលំដាប់ខ្ពស់ ដែលផ្តល់សេវាកម្មពេញ 24 ម៉ោង។
ជម្រើសច្រើនប្រភេទ៖ មានផ្តល់ជូននូវខុនដូជាច្រើនជម្រើសដូចជាបន្ទប់ស្ទូឌីយ៉ូ បន្ទប់គេង1 និងបន្ទប់គេង 2 ដែលមានទំហំចាប់ពី 32 ដល់ 247 ㎡ និងបំពេញនូវគ្រប់តម្រូវការស្នាក់នៅរបស់លោកអ្នក។
ខុនដូប្រណីត៖ អាចគយគន់ទេសភាពដ៏ស្រស់ស្អាតនៃដងទន្លេមេគង្គ និងរាជធានីភ្នំពេញបាន 270°។