ភាសា​ខ្មែរ
CN
EN
ភាសាខ្មែរ
JPN
អាជីវកម្ម

ផ្ទះ · អាជីវកម្ម · ព្រីនស៍ក្លឹប

ព្រីនស៍ក្លឹប

Prince Beach Club គឺជាគម្រោងដំណាក់កាលទី១នៃគម្រោងសណ្ឋាគារ កោះរតនៈ ដែលបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់នៅចុងឆ្នាំ ២០១៨ និងត្រូវបានគ្រប់គ្រងដោយព្រីនស៍ ក្លឹបដែលស្ថិតក្រោមការគ្រប់គ្រងនៃអតីតក្រុមហ៊ុនព្រីនស៍ ថាម ហូថេល មេនេចមេន ឯ.ក នៅខែកញ្ញា ឆ្នាំ ២០១៩។  នៅខែធ្នូ ឆ្នាំដដែល ក្រុមហ៊ុន ព្រីនស៍ ថាម ហូថេល មេនេចមេន ឯ.ក ត្រូវបានរំលាយ ហើយប្រតិបត្តិការភោជនីយដ្ឋានត្រូវបានគ្រប់គ្រងដោយសណ្ឋាគារ កោះរតនៈ (ការងារគ្រប់គ្រងរដ្ឋបាលនិងការប្រកាសសារពើពន្ធទទួលបន្ទុកដោយព្រីនស៍ ក្លឹប) ។ Prince Beach Club មានទីតាំងស្ថិតនៅតាមឆ្នេរសមុទ្រកោះរតនៈ ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា។ នៅទីនេះ មានទេសភាពឆ្នេរសមុទ្រដ៏ស្រស់ស្អាត ក៏ដូចជាអាហារនិងស្រាក្រហមដ៏ឈ្ងុយឆ្ងាញ់។ Prince Beach Club មានបន្ទប់ខ្នាតតូច ខ្នាតមធ្យម  និងខ្នាតធំនៅតាមមាត់សមុទ្រចំនួន ១០ បន្ទប់ ព្រមទាំងមានកន្លែងអង្គុយចំនួន២៥០  ក្នុងសាលធំ និងរង្គសាលបើកចំហ ។ ចំណែកអាហារវិញភាគច្រើនជាអាហារចិន អាហារខិ និងអាហារសមុទ្រស្រស់ៗ ដែលមានគុណភាពខ្ពស់ជាមួយនិងតំលៃថោកសមរម្យ គួបផ្សំនឹងសេវាកម្មល្អឥតខ្ចោះដើម្បីបម្រើភ្ញៀវទេសចរមកពីជុំវិញពិភពលោក ។

Prince Beach Club is located on the golden coast of Treasure Island in Sihanoukville, Cambodia. In here, guests can enjoy beautiful grape wines and delicious food on the beach by night. The restaurant is surrounded by the sea on three sides, featuring beautiful scenery and a pleasant environment. It provides 10 cabanas in large, medium, and small sizes, plus 250 seats in a dining hall and an outdoor bar. The restaurant offers Cantonese cuisine, Hakka cuisine, and seafood. It uses fresh ingredients and welcomes guests from all over the world with high-quality and inexpensive dishes and thoughtful service.
បន្ទប់អាហារដ្ឋាន

10


អាហារដ្ឋាន

250

ទីតាំង

សាលទទួលភ្ញៀវ

1


Prince Theme Resort គឹជាគម្រោងដំណាក់កាលទី២នៃគម្រោងសណ្ឋាគារ កោះរតនៈ ដែលមានទីតាំងស្ថិតនៅលើកោះរតនៈដែលជាកោះដ៏ស្រស់ស្អាត ក្នុងខេត្តព្រះសីហនុ និងជាសណ្ឋាគារវិសម្សកាលនិងទេសចរណ៍ដ៏ពិសេសមួយដែលតុបតែងតាមរចនាបថឧស្សាហកម្ម។ Prince Theme Resort មានផ្ទៃក្រឡាសំណង់សរុប ១៤៨២៥ ម៉ែត្រការ៉េ និងមានបន្ទប់សរុបចំនួន ២១២ បន្ទប់ដែលមានបំពាក់មុខងារគ្រប់គ្រាន់ និងមានរូបរាងប្លែកៗ ក្នុងនោះរួមមានបន្ទប់កុងតឺន័រចំនួន ១៥៥បន្ទប់ បន្ទប់រថយន្តចំនួន៣៤បន្ទប់ និងវីឡានៅតាមមាត់សមុទ្រចំនួន ៦ ខ្នង (សរុប ២៤ បន្ទប់) ។ ក្រៅពីនេះ Prince Theme Resort ក៏មានផ្តល់ជូនផងដែរនូវអាងហែលទឹកនិងភោជនីយដ្ឋានព្រីនស៍ អាហារគ្រឿងសមុទ្រស្រស់ ដែលផ្តល់ជូននូវមុខម្ហូបយ៉ាងសម្បូរបែប។  Prince Theme Resort ជាកន្លែងក្នុងក្តីស្រមៃសម្រាប់ការលំហែកាយ និងការធ្វើដំណើរជាក្រុម ក៏ដូចជាការថតរូបដ៏ស្រស់ស្អាតផងដែរ។
ផ្ទៃស្ថាបនាសរុប

14825

ម៉ែត្រការ៉េ

បន្ទប់ថ្មី

212

បន្ទប់

+855(0)23 951 666

អគារលេខ 500 ផ្លូវកោះពេជ្រ ភូមិ14 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ