ភាសា​ខ្មែរ
CN
EN
ភាសាខ្មែរ
JPN

ផ្ទះ · ព័ត៌មាន

លំហូរអតិថិជនលើសពី 30,000 នាក់! ផ្សាររាត្រីផ្លូវជាតិលេខ5ក្នុងទីក្រុងភ្នំពេញបើកសម្ពោធជាផ្លូវការហើយ!

ថ្ងៃទី24 ខែវិច្ឆិកា ផ្សាររាត្រីផ្លូវជាតិលេខ5បានបើកសម្ពោធជាផ្លូវការហើយ! នៅថ្ងៃបើកសម្ពោធនេះ បរិយាកាសដ៏អ៊ូអរបានទាក់ទាញមនុស្សរាប់ម៉ឺននាក់ឲ្យចូលមកទស្សនានិងថតរូបលេងកម្សាន្ត។ ទីនេះមានអាជីវករជាង330នាក់ និងលំហូរអតិថិជនលើសពី 30,000 នាក់ ក្នុងថ្ងៃនោះ!

photo_2023-11-29_14-10-46.jpg


ឯកឧត្តមឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រួមនិងមន្ត្រីរាជការជាច្រើនរូបទៀត លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុន Prince Real Estate Group និងលោកនាយករងប្រតិបត្តិ Sheng Jiaqian បានអញ្ជើញចូលរួមក្នុងពិធីបើកសម្ពោធនេះ។

លោកនាយកប្រតិបត្តិ Edward Lee បានមានប្រសាសន៍ថា ការអភិវឌ្ឍរបស់ Prince Real Estate Group អាចសម្រេចទៅបានគឺអាស្រ័យលើការគាំទ្ររយៈពេលវែងរបស់ស្ថាប័នរដ្ឋគ្រប់កម្រិត ក៏ដូចជាការទទួលស្គាល់របស់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានផងដែរ។ 

photo_2023-11-29_14-11-02.jpg


Believing that the success of an enterprise will contribute to the growth of an industry and the increase of job opportunities, Prince Real Estate has been active in upholding its social responsibilities through an assortment of promotional events that boost the commercial activities with regard to tourism, culture and daily consumptions. Adhering to its strategy of investment optimization and environment protection, it is committed to ‘building a better life’ and modernization of urban Cambodia through high-quality developments and efficient business operations.

photo_2023-11-29_14-10-56.jpg 

បន្ទាប់ពីនេះ Prince Real Estate Group នឹងបន្តប្រកាន់ខ្ជាប់នូវគោលគំនិត "សហគ្រាសជំរុញឧស្សាហកម្ម ឧស្សាហកម្មលើកកម្ពស់ឱកាសការងារ" បំពេញទំនួលខុសត្រូវសង្គមយ៉ាងសកម្ម និងអនុវត្តសកម្មភាពផ្សព្វផ្សាយចម្រុះបែប ដើម្បីបង្ហាញអំពីលក្ខណៈពិសេសនៃតំបន់ ប្រមូលផ្តុំប្រជាប្រិយភាពក្នុងទីក្រុង និងធ្វើឲ្យប្រជាប្រិយភាព និងអាជីវកម្មក្នុងតំបន់មានភាពរស់រវើក ដើម្បីសម្រេចបាននូវការគ្របដណ្តប់ពេញលេញលើវិស័យពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និងការរស់នៅ ហើយបន្តធ្វើឲ្យបរិយាកាសវិនិយោគ និងការអភិវឌ្ឍកាន់តែប្រសើរឡើង ព្រមទាំងខិតខំកែលម្អគុណភាពគម្រោង ដើម្បីចាក់ឬស និងសម្រេចបានផ្លែផ្កា ហើយព្យាយាមកសាងសំណង់អគារដែលសក្កសមសម្រាប់ការស្នាក់នៅនិងការធ្វើអាជីវកម្ម ដើម្បីទទួលបានការរស់នៅបែបទីក្រុងទំនើបដោយផ្សារភ្ជាប់ការរស់នៅនិងសមិទ្ធផលការងារ។

photo_2023-11-29_14-10-59.jpg


ឯកឧត្តមឃួងស្រេង បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះការសម្ភោធជាផ្លូវការនៃផ្សាររាត្រីផ្លូវជាតិលេខ5ក្នុងសុន្ទរកថារបស់ឯកឧត្តមផ្ទាល់!

ឯកឧត្តមបានមានប្រសាសន៍ថា សាលារាជធានីភ្នំពេញយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍរបស់ផ្សាររាត្រី ដោយបានទំនាក់ទំនងជាបន្តបន្ទាប់ជាមួយសហគ្រាស ដើម្បីស្វែងរកនិងបង្កើតទម្រង់ប្រើប្រាស់ថ្មី គំរូថ្មី និងទីតាំងសម្គាល់ថ្មី។ ការបើកសម្ពោធផ្សាររាត្រីផ្លូវជាតិលេខ5 ពិតជានឹងជំរុញការកសាងសេដ្ឋកិច្ចទីក្រុងភ្នំពេញ ជំរុញការអភិវឌ្ឍទីក្រុងភ្នំពេញ និងបន្ថែមសន្ទុះថ្មីដល់ទីក្រុងភ្នំពេញ។

photo_2023-11-29_14-11-06.jpg


ទន្ទឹមនឹងនេះ ឯកឧត្តមឃួងស្រេងក៏សង្ឃឹមផងដែរថា គណៈគ្រប់គ្រងផ្សារត្រូវផ្តល់សេវាកម្មដោយយកចិត្តទុកដាក់ រក្សាសណ្តាប់ធ្នាប់ផ្សារបានល្អ ផ្តល់បរិយាកាសធុរកិច្ចប្រកបដោយគុណភាពខ្ពស់ ហើយអាជីវករអាចមានភាពស្មោះត្រង់ និងជឿទុកចិត្តបាន ដោយដំណើរការអាជីវកម្មស្របតាមច្បាប់ ធានាគុណភាពទំនិញ ផ្តល់សេវាកម្មលំដាប់កំពូលដល់អ្នកប្រើប្រាស់ និងខិតខំធ្វើឱ្យផ្សាររាត្រីផ្លូវជាតិលេខ 5 ក្លាយជា "កន្លែងល្បីតាមអ៊ីនធឺណិត" សម្រាប់ "សេដ្ឋកិច្ចពេលរាត្រី" របស់រាជធានីភ្នំពេញ និងក្លាយជាមជ្ឈមណ្ឌលថ្មីដែលមានភាពរស់រវើកសម្រាប់ជីវិតកាន់តែប្រសើរនៅក្នុងទីក្រុងភ្នំពេញ។

បន្ទាប់ពីបញ្ចប់សុន្ទរកថា ឯកឧត្តមឃួងស្រេង លោកនាយកប្រតិបត្តិ Edward Lee និងលោកនាយករងប្រតិបត្តិ Sheng Jiaqian បានរួមគ្នាចុចប៊ូតុងបើកបំភ្លឺភ្លើងអំពូល ដើម្បីប្រកាសបើកសម្ពោធផ្សាររាត្រីផ្លូវជាតិលេខ 5 ជាផ្លូវការ។

ក្រោយចប់កម្មវិធីបើក មន្ត្រីស្ថាប័នរដ្ឋ រួមនិងថ្នាក់ដឹកនាំក្រុមហ៊ុន អមដំណើរដោយបុគ្គលិកនៃគម្រោង បានចុះត្រួតពិនិត្យផ្សាររាត្រីផ្លូវជាតិលេខ5 និងបានធ្វើការសំណេះសំណាលជាមួយអាជីវករ និងអ្នកទទួលបន្ទុកពាក់ព័ន្ធ ដើម្បីស្វែងយល់បន្ថែមអំពីប្រតិបត្តិការ ការគ្រប់គ្រងប្រចាំថ្ងៃ និងបរិយាកាសក្នុងផ្សាររាត្រីផ្លូវជាតិលេខ5។

photo_2023-11-29_14-10-50.jpg


ក្រឡេកទៅមើលជុំវិញ មានស្តង់លក់ទំនិញហូរហែរដែលលោកអ្នកអាចដើរបណ្តើរ ទិញទំនិញបណ្តើរ និងញ៉ាំអាហារបណ្តើរបានគ្រប់ទីកន្លែង។ ម្ចាស់ស្តង់មានភាពរួសរាយរាក់ទាក់ ស្តង់មានអំពូលបំភ្លឺចម្រុះពណ៌ អាហារមានរសជាតិឈ្ងុយឆ្ងាញ់ ទំនិញមានច្រើនប្រភេទ ហើយមនុស្សមានច្រើនកុះករ ដែលបង្ហាញពីប្រជាប្រិយភាពរបស់ផ្សាររាត្រីផ្លូវជាតិលេខ5។

ការសម្តែងជាបន្តបន្ទាប់របស់តារាល្បីៗ និងក្រុមតន្រ្តី និងកម្មវិធីសម្ពោធជាបន្តបន្ទាប់បានជំរុញឲ្យបរិយាកាសក្នុងកម្មវិធីឡើងដល់ចំណុចកំពូល។ អ្នកនៅក្នុងផ្សារនេះបានស្រែកហូរកញ្ជ្រៀវ ដើម្បីអបអរសាទរព្រឹត្តិការណ៍នេះ ហើយក៏បានថតរូបទុកជាអនុស្សាវរីយ៍ផងដែរ។

ការបើកសម្ពោធជាផ្លូវការនៃផ្សាររាត្រីផ្លូវជាតិលេខ 5 នេះ ក៏បានធ្វើឲ្យជីវិតពេលរាត្រីក្នុងតំបន់ជុំវិញកាន់តែមានភាពអ៊ូអរ ហើយក៏ធ្វើឲ្យប្រជាប្រិយភាពនៃអាជីវកម្មក្នុងតំបន់ និងការលេងកម្សាន្តពេលរាត្រីកាត់តែសម្បូរបែបផងដែរ។

ផ្សាររាត្រីផ្លូវជាតិលេខ 5 ក៏នឹងបង្ហាញពីការទាក់ទាញពិសេសនៃផ្សាររាត្រីដ៏ទាន់សម័យរបស់ទីក្រុងភ្នំពេញទៅកាន់ប្រជាជនក្នុង និងក្រៅប្រទេស ជំរុញពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍របស់រាជធានីភ្នំពេញឲ្យកាន់តែមានភាពប្រសើរឡើង លើកកម្ពស់ការច្នៃប្រឌិត និងការអភិវឌ្ឍសេដ្ឋកិច្ច និងវប្បធម៌ក្នុងទីក្រុងភ្នំពេញ ក្នុងគោលបំណងចូលរួមជួយជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃវិស័យពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍នៅភ្នំពេញ។

ទទួលបទពិសោធន៍នៃការញ៉ាំអាហារឆ្ងាញ់ៗ ភ្លក់រសជាតិភេសជ្ជៈគ្រប់ប្រភេទ ស្រូបខ្យល់បរិសុទ្ធនាពេលរាត្រី ទស្សនាការបាញ់កាំជ្រួចដ៏អស្ចារ្យ និងសើចសប្បាយជាមួយគ្នា ទើបជាជីវិតពេលរាត្រីដ៏ល្អប្រសើរ! រួសរាន់ឡើង ហៅញាតិមិត្ត បងប្អូន មកលេងនៅផ្សាររាត្រីផ្លូវជាតិលេខ5ទាំងអស់គ្នា!


ផ្សាររាត្រីផ្លូវជាតិលេខ5៖

ផ្សាររាត្រីផ្លូវជាតិលេខ 5 គឺជាផ្សាររាត្រីដែលប្លែក និងទាន់សម័យបំផុត ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Prince Real Estate Group ដើម្បីបំពេញទំនួលខុសត្រូវសង្គមយ៉ាងសកម្ម និងលើកកម្ពស់ជីវិតពេលរាត្រីរបស់ប្រជាជនក្នុងទីក្រុង។ ទីនេះមានស្តង់ចំនួន 333 ដែលមានគ្រប់យ៉ាងដែលលោកអ្នកត្រូវការ ដូចជាអាហារ ភេសជ្ជៈ ការកម្សាន្ត និងហាងទំនិញ ដែលចូលរួមលើកកម្ពស់ឱកាសការងារសម្រាប់ប្រជាជនក្នុងរាជធានីភ្នំពេញ។ គម្រោងនេះគ្របដណ្ដប់លើផ្ទៃដីសរុប 18,067 ម៉ែត្រការ៉េ ដែលប្រមូលផ្តុំនូវម្ហូបអាហារ និងរបស់របរល្អៗមកពីជុំវិញពិភពលោក។ លើសពីនេះ យើងក៏មានកន្លែងសកម្មភាពឆាកដែលត្រូវបានសាងសង់ឡើងដោយទូកុងតឺន័រ សួនកុមារ កន្លែងបោះតង់ កន្លែងកម្សាន្ត និងកន្លែងលេងខ្សាច់ ដែលធ្វើឲ្យប្រជាជននៅភ្នំពេញមានជីវិតរស់នៅកាន់តែសម្បូរបែប និងផ្តល់នូវការកម្សាន្តពេលរាត្រី និងបទពិសោធន៍ទិញទំនិញគ្រប់ប្រភេទ ដែលជំរុញតម្រូវការអតិថិជននៅក្នុងតំបន់ជុំវិញក្នុងផ្នែកផ្តល់អាហារ ការទិញទំនិញ ការកំសាន្ត ការលំហែ និងសេវាកម្មផ្សេងៗ។

ត្រឡប់​ទៅ​បញ្ជី

ព័ត៌មាន​ថ្មីៗ

+855(0)23 951 666

អគារលេខ 500 ផ្លូវកោះពេជ្រ ភូមិ14 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ