ភាសា​ខ្មែរ
CN
EN
ភាសាខ្មែរ
JPN

ផ្ទះ · ព័ត៌មាន

សេចក្តីជូនដំណឹង

ថ្មីៗនេះ ក្រុមហ៊ុនយើងខ្ញុំបានទទួលព័ត៌មានថា មានបុគ្គលខិលខូចបានធ្វើការឆបោកក្នុងនាមជាអាជីវករនៃគម្រោងផ្សាររាត្រីN5 ដែលប្រតិបត្តិការដោយក្រុមហ៊ុនយើងខ្ញុំ។ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់លោកអ្នក ឥឡូវនេះយើងផ្តល់ការណែនាំដូចខាងក្រោម៖


1. ក្នុងនាមជាប្រតិបត្តិករនៃគម្រោងផ្សាររាត្រី N5និង គម្រោង ព្រីនស៍អ៊ីនធើណាសិនណល ផ្លាហ្សា ក្រុមហ៊ុនយើងខ្ញុំនឹងមិនយកថ្លៃជួលក្នុងនាមជាលក្ខណៈបុគ្គល ឬលក់សម្ភារៈដែលទាក់ទងនឹងគម្រោងនោះទេ។ ប្រសិនបើអ្នកទទួលបានព័ត៌មានបែបនេះ សូមមានការប្រុងប្រយ័ត្នជាបន្ទាន់។


2. គេហទំព័រ FaceBook ផ្លូវការរបស់គម្រោងផ្សាររាត្រី N5 គឺ https://www.facebook.com/QboxbyPrinceTimesSquare/ ហើយលេខទូរស័ព្ទផ្លូវការគឺ+85581334011/+855888066555។  គេហទំព័រ FaceBook ផ្លូវការរបស់ ព្រីនស៍អ៊ីនធើណាសិនណល ផ្លាហ្សា គឺ https://www.facebook.com/PrinceSquare168/ ហើយលេខទូរស័ព្ទផ្លូវការគឺ +855 81 334 011(KH)/+855 70 380 761(EN)/+855 96 348 36 60(CH)។ ប្រសិនបើលោកអ្នកមានតម្រូវការអាជីវកម្ម សូមទំនាក់ទំនងមកយើងខ្ញុំតាមរយៈគេហទំព័រផ្លូវការ និងលេខទូរស័ព្ទខាងលើ។


3. ក្រុមហ៊ុនយើងខ្ញុំនឹងធ្វើការផ្សព្វផ្សាយសេចក្តីជូនដំណឹង ឬព័ត៌មានសំខាន់ៗអំពីផ្សាររាត្រី N5 និងព្រីនស៍អ៊ីនធើណាសិនណល ផ្លាហ្សា តាមរយៈបណ្តាញខាងលើ។ ប្រសិនបើលោកអ្នកទទួលបានព័ត៌មានពាក់ព័ន្ធតាមរយៈបណ្តាញផ្សេងៗ សូមផ្ទៀងផ្ទាត់ឲ្យបានត្រឹមត្រូវជាមួយបណ្តាញផ្លូវការរបស់យើងខ្ញុំ និងប្រយ័ត្នចាញ់បោកគេ។


4.ក្រុមហ៊ុនយើងខ្ញុំសូមថ្កោលទោសយ៉ាងខ្លាំងចំពោះការឆបោកដែលបានរកឃើញលើកនេះ ដែលបានធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់គម្រោងផ្សាររាត្រីN5 យ៉ាងធ្ងន់ធ្ងរ។ ដូច្នេះ ដើម្បីរក្សាកេរ្តិ៍ឈ្មោះរបស់គម្រោង ក្រុមហ៊ុននឹងចាត់វិធានការទាំងអស់ក្នុងវិសាលភាពដែលច្បាប់អនុញ្ញាត និងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើខុសច្បាប់ និងឧក្រិដ្ឋកម្ម។


ដើម្បីរក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់ផ្សាររាត្រីN5 យើងខ្ញុំសូមអំពាវនាវដល់អតិថិជនទាំងអស់មេត្តាជួយសហការ និងចែកចាយព័ត៌មានមួយនេះ។ សូមអរគុណចំពោះការយោគយល់ និងសហការ។

ត្រឡប់​ទៅ​បញ្ជី

ព័ត៌មាន​ថ្មីៗ

+855(0)23 951 666

អគារលេខ 500 ផ្លូវកោះពេជ្រ ភូមិ14 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ