ភាសា​ខ្មែរ
CN
EN
ភាសាខ្មែរ
JPN
គម្រោង

ផ្ទះ · គម្រោង · គម្រោងបញ្ចប់ជាស្ថាពរ · ព្រីនស៍ ម៉ូឌើន ផ្លាហ្សា

ផ្ទះ · គម្រោង

ព្រីនស៍ ម៉ូឌើន ផ្លាហ្សា


ព្រីនស៍ ម៉ូឌើន ផ្លាហ្សា មានទីតាំងស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ និងខាងត្បូងមហាវិថីព្រះនរោត្តម ព្រមទាំងជាប់នឹងមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា ដែលជុំវិញជាតំបន់ប្រជុំទៅដោយស្ថាន
ទូតបរទេស ហើយខាងជើងជាប់នឹងបុរីចំការមន។ លើសពីនេះ ដោយគ្រាន់តែចំណាយពេល ៥នាទី ក្នុងការធ្វើដំណើរទៅកាន់វិមានឯករាជ្យ ៣នាទីទៅកាន់ផ្សារទំនើបAeon និង២៥នាទីទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលបង្ហាញថាទីនេះជាតំបន់មាស និងពោរពេញដោយសក្តានុពលក្នុងការអភិវឌ្ឍ។

ព្រីនស៍ ម៉ូឌើន ផ្លាហ្សា មានផ្ទៃក្រឡាសំណង់សរុបប្រមាណ ៦៣០០០ ម៉ែត្រការ៉េ និងមានកម្ពស់សរុប ២៧ ជាន់ និងជាអគាទំនើបមួយដែលរួមបញ្ចូលនូវខុនដូ ការិយាល័យបែបយុវជន សណ្ឋាគារ និងចំណតរថយន្តទំនើប។ ជាន់ទី ១ ដល់ជាន់ទី ៦ នៃអគារគឺជាចំណតរថយន្តធម្មតា ជាន់ទី ៧ គឺជាចំណតរថយន្តស្មាតដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប ឯជាន់ទី ៨ គឺមានជាសួនច្បារ ក្លឹបហាត់ប្រាណ និងអាងហែលទឹក។ជាន់ទី ៩ ដល់ជាន់ទី ២៧ គឺជាបន្ទប់ខុនដូស្តង់ដារដោយជាន់នីមួយៗមានសួនច្បារលើអាកាសផងដែរ ដែលសក្តិសមសម្រាប់ការរស់នៅផង និងការវិនិយោគផង។ 

ខុនដូបែបសណ្ឋាគារអន្តរជាតិនៅព្រីនស៍ ម៉ូឌើន ផ្លាហ្សាត្រូវបានរចនាឡើងយ៉ាងល្អប្រណីតជាមួយនឹងការប្រើប្រាស់លំហប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលអាចប្រើប្រាស់សម្រាប់ការជួល ការស្នាក់់
នៅនិងការិយាល័យ។ ទីនេះគឺជាខុនដូសម្រាប់វរជនទីក្រុង និងជាមូលដ្ឋានគ្រឹះសម្រាប់ធ្វើអាជីវកម្ម ក៏ដូចជាទ្រព្យវិនិយោគសម្រាប់ម្ចាស់អាជីវកម្មផងដែរ។

+855(0)23 951 666

អគារលេខ 500 ផ្លូវកោះពេជ្រ ភូមិ14 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ