ភាសា​ខ្មែរ
CN
EN
ភាសាខ្មែរ
JPN
គម្រោង

ផ្ទះ · គម្រោង · មជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា

ផ្ទះ · គម្រោង

មជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា



ព្រីនស៍ផ្លាហ្សា មានទីតាំងស្ថិតនៅខាងត្បូងមហាវិថីព្រះនរោត្តម ជាតំបន់បណ្តុំដោយស្ថានទូតបរទេស ខាងជើងជាប់នឹងបុរីចំការមន ចំណាយពេលតែ៥នាទីក្នុងការធ្វើដំណើរទៅកាន់វិមានឯករាជ្យ
និង៣នាទីទៅកាន់ផ្សារទំនើបAeon និង២៥នាទីទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញប៉ុណ្ណោះ ដែលជាតំបន់មាស ពោរពេញដោយសក្តានុពលក្នុងការអភិវឌ្ឍ។



រចនាបថអគារបែប Art Deco

មជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា រចនាប័ទ្មតាមលិល្បៈ Art Deco គួបផ្សំនឹងរចនាប័ទ្មបែបប្រពៃណីក្នុងស្រុក បង្កើតបានជាអគារនិមិត្តសញ្ញាថ្មីមួយនៃទីក្រុងភ្នំពេញ។ អគារដ៏ខ្ពស់ស្រទ្បាង បូកផ្សំនឹងការរចនា
ដ៏អស្ចារ្យ និងទាន់សម័យនេះ ញ៉ាំឲ្យអគារ មជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា មានលក្ខណៈលិល្បៈពិសេសប្លែកពីគេនៅទីក្រុងភ្នំពេញ។



សាលដ៏ធំលំដាប់អូតែលផ្កាយ ៥

សាល នៃមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា បង្ហាញនូវការរចនាបែបថ្លៃថ្នូរ និងទាន់សម័យ។ គឺជាសាលលំដាប់អូតែលផ្កាយ៥ដ៏ប្រណីត បង្កើនបាននូវគុណភាពនៃការរស់នៅដ៏អស្ចារ្យ ធ្វើឲ្យម្ចាស់លំនៅដ្ឋានទទួល
បាននូវការស្វាគមន៍ និងការគោរពនៅពេលត្រទ្បប់មកលំនៅដ្ឋានវិញ។



Sky bar ធុរកិច្ចលំដាប់កំពូល

Sky bar ធុរកិច្ចលំដាប់កំពូល ស្ថិតនៅជាន់ដំបូលនៃអគារមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា ដែលមានបំពាក់នូវៈ អាងហែលទឹក បារ ក្លឹបហាត់ប្រាណ ហាងលក់ស្រារក្រហម បារស៊ីហ្គា។ល។ បំពេញនូវតំរូវការរបស់
ម្ចាស់លំនៅឋាន និងអ្នកជំនួញគ្រប់ជ្រុងជ្រោយ។



ប្រព័ន្ធទេសភាពអេកូទ្បូស៊ី

មានសួនច្បារបៃតងនៅជាន់ទី៤នៃអគារ សួនច្បារតាមជាន់ និងលើដំបូលអគារ បង្កើតបានជាប្រព័ន្ធទេសភាពអេកូទ្បូស៊ី។ មានការរចនាភ្លើងបំភ្លឺដ៏អស្ចារ្យ និងខ្យល់អាកាសចេញចូលបានល្អ។
មានបំពាក់នូវសួនច្បារដ៏ធំមួយរៀងរាល់ពីរជាន់នៃអគារ ដែលជាកន្លែងសម្រាកលំហែ និងជជែកកំសាន្តជាមួយអ្នកជិតខាង។

+855(0)23 951 666

អគារលេខ 500 ផ្លូវកោះពេជ្រ ភូមិ14 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ